Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ស្តេច​ប្រទេស​អេ​ស្វា​ទី​នី ជះ​លុយ​ជិត ១៧ លាន​ដុល្លារ ទិញ​ឡាន Rollys Royce ១៩​គ្រឿង និង BMW ១២០ គ្រឿង ធ្វើ​កាដូ​ឲ្យ​ប្រពន្ធ​១៥​នាក់ ខណៈ​ប្រជាជន​ក្រ​ចង់​ដាច់ពោះ​

spot_img

​ស្តេច Mswati III នៃ​ប្រទេស Swaziland ឬ ហៅ អេ​ស្វា​ទី​នី បាន​កំពុង​រង​ព្យុះ​រិះគន់​ជាខ្លាំង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ ដើម្បី​ទិញ​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រៀង ជា​កាដូ​សម្រាប់​គ្រួសារ​ដ៏​ធំ​របស់គាត់​។​

​យោងតាម​របាយការណ៍​ជាច្រើន​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ឲ្យ​ដឹងថា ស្តេច Mswati III ត្រូវបាន​ចោទប្រកាន់ថា​បាន​ទិញ​យ៉ាងហោចណាស់​រថយន្ត Rolls-Royce ចំនួន ១៩ គ្រឿង និង​រថយន្ត BMW ១២០ គ្រឿង ក្នុងតម្លៃ​សរុប​ជាង ១៦ លាន​ដុល្លារ​។​

​មេដឹកនាំ​គណបក្សប្រឆាំង​រាជានិយម លោក Wandile Dludlu បាន​និយាយថា រថយន្ត​ទំនើបៗ​ទាំងនេះ គឺ​សម្រាប់​ក្បូន​ដង្ហែរ​រថយន្ដ​របស់គាត់ និង​ការប្រើប្រាស់​ផ្តាច់មុខ​សម្រាប់​កូនៗ​របស់គាត់​។ ដែល​នេះ​គឺជា​ការបង្ហាញ​ដោយ​ឥត​លាក់លៀម​នៃ​ភាព​ក្រអឺតក្រទម និង​ការមិន​យកចិត្តទុកដាក់​ទាំងស្រុង ដល់​ប្រជាជន​ក្រីក្រ​តែម្តង​។​

​លោក Dludlu បាន​ប្រាប់​កាសែត Times Live ថា​៖ «​ជាទូទៅ គាត់​បង្ហាញ​ម្រាមដៃ​កណ្តាល​ដល់​ពួកគេ ហើយ​បង្ហាញ​ភស្តុតាង​ដល់​មនុស្ស​គ្រប់គ្នា​បានឃើញ ហើយ​ថា​គាត់​គឺជា​ច្បាប់​សម្រាប់​ខ្លួនឯង​គាត់​»​។​

​លោក Dludlu បាន​ចោទប្រកាន់​បន្ថែមទៀតថា ស្តេច​អង្គ​នេះ​បាន​ជះ​ទឹក​លុយ​ទិញ​ដ៏​ខ្ជះខ្ជាយ ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យ​ខ្លួន​គាត់ និង​គ្រួសារ​របស់គាត់​ដែល​រួមមាន​ទាំង​ប្តី​ប្រពន្ធ ១៥ នាក់ សប្បាយចិត្ត និង​ទំយើ​ដល់​កូនៗ ២៣ នាក់ ប៉ុណ្ណោះ​។​

​ក្រៅពីនេះ ស្តេច Mswati ក៏​នៅមាន​យន្តហោះ​ឯកជន​២​គ្រឿង ដែល​ក្នុងនោះ​គាត់​ទិញ​កាលពី​ឆ្នាំមុន សម្រាប់​ខួបកំណើត​របស់គាត់​ក្នុងតម្លៃ ១៣,២ លាន​ដុល្លារ​។ គាត់​ក៏មាន​ឡាន Rolls Royce តម្លៃ ៦២៥,០០០ ដុល្លារ​, ឡាន​ម៉ាក Maybach 62 តម្លៃ ៥០០,០០០ ដុល្លារ​, BMW X6 និង​ឡាន​ម៉ាក Mercedes Benz S600 Pullman ២០ គ្រឿង​។​

​យោងតាម​ធនាគារពិភពលោក នោះ​ប្រជាជន​ស្វា​ហ្ស៊ី​ប្រមាណ ៤០% គឺមាន​ប្រាក់ចំណូល​តិចជាង ១.៩០ ដុល្លារ ក្នុង​១​ថ្ងៃ​៕ ដោយ​៖ លឹម ហុង​

spot_img
×