Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​ឈ្មោះ​ខា​វ៉ាន់ ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក បានមក​ដល់​ទឹក​កម្ពុជា​ហើយ

spot_img

​ភ្នំពេញៈ ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក ទីបំផុត​បានមក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។ នេះ​បើ​តា​ការបញ្ជាក់​របស់​លោ​កនេ​ត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅក្នុង​ពិធី​ទទួល​ដំរី​ខា​វ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​។

​ពិធី​ទទួល​សត្វ​ដំរី​ខា​វ៉ាន់​មក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​របស់​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប និង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត និង​តំណាង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ កម្ពុជា​ដែលជា​អ្នកទទួល​ដំរី​ខា​វ៉ាន់​យកទៅ​ថែរក្សា​និង​ការពារ​។

​ក្រោយពី​ទទួលបាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដំរី​ខា​វ៉ាន់​ត្រូវបាន​នាំយក​ទៅកាន់​ជម្រក​ថ្មី​ដែលមាន​ទំហំ​ដី ៤.៣៥០ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បានទទួល​ការអនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ​និង​អភិរក្ស​។ នៅក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញិ​ចំនួន ៣ ក្បាល​ដែល​បាន​យកមក​ពី​ខេត្តមណ្ឌលគិរី​។

​លោក នេ​ត ភ​ត្ត្រា បាន​បញ្ជាក់ថា ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល មាន​អាយុ ៣៥ ឆ្នាំ​ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​តាមរយៈ​ការតស៊ូ ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលា​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់​ត្រូវមាន​សេរីភាព និង​បញ្ជូនមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។
​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា កម្ពុ​ជាមាន​ក្តី​សោមនស្ស​រីករាយ​ទទួល​ស្វាគមន៍​ដំរី​ខា​វ៉ាន់​។ ពី​អំ​ណេះ​តទៅ ដំរី​ខា​វ៉ាន់​នឹង​លែង​រស់នៅក្នុង​ភាព​ឯកោ​ទៀតហើយ​។ សត្វ​ដំរី​ខា​វ៉ាន់​នេះ​នឹងត្រូវ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្រោម​ការយកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS)​។

​ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ ក៏ដូចជា​អ្នកចម្រៀង​ដ៏​ល្បី ស័​រ (Cher) រួម​នឹង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​ដើម្បី​អាចឱ្យ​ដំរី​អាស៊ី​ដ៏​ឯកោ​មួយ​ក្បាល​នេះ​មាន​សេរីភាព និង​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​។ ផ្ទះ​ថ្មី​របស់​ដំរី​ខា​វ៉ាន់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលជា​តំបន់ការពារធម្មជាតិ មួយ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​និង​របៀង​អភិ់រក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​របស់​ប្រទេស កម្ពុជា​។ កម្ពុជា​ដែឡ​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភពលោក​ថា​សម្បូណ៌​ដោយ​ជីវចម្រុះ​ជាច្រើន ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត ជិត​ផុត​ពូជ​និង​ប្រភេទ​សត្វ​ដែល​ទទួល​ការគំរាមកំហែង គឺមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ដំរី​ខា​វ៉ាន់​គឺជា​ប្រភេទ​ដំរី​អាស៊ី​ដែលជា​ប្រភេទ​រង​ការគំរាមកំហែង ហើយ​កម្ពុ​ជាមាន​ប្រភេទ​ដំរី​អាស៊ី​នេះ​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល​ដែល​កំពុងតែ​រស់ នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី និង​នោ​ក្នុង​តំបន់ ជួរ​ភ្នំ​ក្រវ៉ា​ញ​។ កម្ពុ​ជាមាន​ដំរី​ស្រុក​ប្រមាណ​ជាង ៧០ ក្បាល​ផងដែរ​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ទៀតថា សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ មានជ័យ​ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ព​ន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា ជាមួយ​វិធានការ​អនុវត្ត​ច្បាប់​ដ៏​តឹងរឹង​របស់​សមត្ថកិច្ច និង​ការខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន​៕​ដោយ៖CEN

spot_img
×