Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន​និង អូស្ត្រាលី តាមរយៈ​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ជិត ៣ គីឡូក្រាម​

spot_img

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល និង​គយ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន​និង អូស្ត្រាលី តាមរយៈ​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ជិត ៣ គីឡូក្រាម​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​ពីថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន​(​ក​១០) សហការ​ជាមួយ​សមត្ថកិច្ច​គយ​ប្រចាំការ​នៅ​ឃ្លាំង​ដឹកទំនិញ Cargo នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដឹកនាំ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈានទៅ​បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ញូ​ហ្ស៊ី​លែ​ន​និង អូស្ត្រាលី ដោយ​លាក់​បង្កប់​ក្នុង​កញ្ចប់​បញ្ញើ​ញ​ប្រៃសណីយ៍ ចំនួន ៣​លើក ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង ចាប់យក​វត្ថុតាង​គ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម លទ្ធផល​រួមមាន​ដូចខាងក្រោម​៖
​លើក​ទី​១៖ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ​( Cargo )​នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៨៥,៣២​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​ដំបង​២​កំណាត់​។​
​លើក​ទី​២៖ នៅ​ថ្ងៃទី ០៥​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនេញ​( Cargo )​នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១២៩៥,៦៧​ក្រាម ដោយ​លាក់​បង្កប់​ក្នុង​បដិមារ​ព្រះ​ពុទ្ធរូប ឈើ ២​ព្រះអង្គ​។​
​លើក​ទី​៣៖ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច ក្រុមហ៊ុន IAL ផ្ទះ​លេខ​១៦​បេ ផ្លូវ​សូ​នី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​៖ ១- ឈ្មោះ លឿង សៀង​ហៃ ភេទ​ប្រុស​) កើត ១៩៨៩ ជនជាតិខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​) ២-​ឈ្មោះ ឈុន ម៉ា​រ៉ា​ឌី ភេទ​ប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (​អ្នក​ផ្ញើ​គ្រឿងញៀន​) ។​

​ចាប់យក​វត្ថុតាង : គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ : ១០៤៨, ៤៨​ក្រាម លាក់​បង្កប់​ក្នុង​រូប​បដិមាក ៤ អង្គ​: ព្រះ​កេស​១. ព្រហ្ម​២ . រូប ព្រះបាទ​ជ័យវរ្ម័ន​១​។

​លុះ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ យើង​បន្ត​ការស្រាវជ្រាវ កំណត់​បាន​មុខសញ្ញា​មេខ្លោង ១​នាក់ និង​ឈានទៅ​ចាប់ខ្លួន​ឈ្មោះ CHEN KEXI ភេទ​ប្រុស ជនជាតិ​ចិន កើត​១៩៨១ កាន់​លិខិតឆ្លងដែន​លេខ EB2396631 ស្នាក់​នៅក្នុង​បន្ទប់ ២០៥ អា​ផាត់​មិន​វិ​មា​ឯករាជ្យ ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ចាប់យក​វត្ថុតាង​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១២០,២៧​ក្រាម បន្ថែមទៀត ដោយ​លាក់​បង្កប់​ក្នុង​ចម្លាក់​ឈើ រូប​ដំរី ២​រូប និង​ដំបង​ឈើ ២​កំណាត់ ៣​គូរ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×