Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រហូតដល់ មានការ​ជូនដំណឹង​ជាថ្មី​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​បទបញ្ជា​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា​។​

​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ នេះ​បើតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ។​

​បទបញ្ជា​នេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ​»​។​

​ចំណែក​ថ្នាក់ដឹកនាំ មន្ត្រី និង​អនុរក្ស​ពន្ធនាគារ នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ទូទាំងប្រទេស លើកលែងតែ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បន្ត​បំពេញការងារ​ជាធម្មតា ដោយ​ត្រូវ​លើកកម្ពស់​ការពង្រឹង ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​ឲ្យ​ហ្មត់ចត់ ជាមួយនឹង​ការបន្ត​ការអនុវត្ត​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​ការចម្លង ជំងឺ​កូ​វីដ​១៩​។​

​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ​ជាធម្មតា លើកលែងតែ​អ្នក​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទន្ទឹមនេះ ដើម្បី​លើកកម្ពស់​ការអនុវត្ត​វិធានការ​នានា​ក្នុងការ​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ នៅតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​ទាំងនោះ រដ្ឋលេខាធិការ​ទទួល​បន្ទុក អគ្គនាយក និង​ប្រធាន​អង្គភាព ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​ចាត់តាំង​ឲ្យ​មានការ​វាស់​កម្តៅ និង​លាងដៃ​ជាមួយ​ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល មុនពេល​ចូលធ្វើការ ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ ការរក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​កាត់បន្ថយ​ការជួបជុំ​ជាដើម​។​

​អនុវត្តតាម​ការអំពាវនាវ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​លេចចេញ​នូវ​សញ្ញាណ​នៃ​ការឆ្លង​ចូលក្នុង​សហគមន៍ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ (​ហៅថា “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​”) ក្រសួងមហាផ្ទៃ​ពិនិត្យឃើញថា មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ស្ម័គ្រចិត្ត​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ និង​បានធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត វិធានការ​នានា សំដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រសួងមហាផ្ទៃ​ចេញ​បទបញ្ជា​ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ចំណុះ​ក្រសួងមហាផ្ទៃ ដូចខាងក្រោម​៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​មិនទាន់​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ ត្រូវ​រូតរះ​ទៅធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ នៅតាម​ទីតាំង​នានា​ដែល​កំណត់ដោយ​ក្រសួង សុខាភិបាល ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ហើយ​មិនត្រូវ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងអំឡុង​ពេលធ្វើ ច​ត្តា​ឡី​ស័ក​នេះ សំដៅ​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ ចំពោះ​អ្នក​ដែល​បានធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​វីដ​១៩ លើក​ទី​១ រួចហើយ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​ទៅធ្វើ​រោគវិនិច្ឆ័យ រក​វីរុស​នេះ​ជា​បន្តបន្ទាប់ តាម​កាលបរិច្ឆេទ​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រហូតដល់ មានការ​ជូនដំណឹង​ជាថ្មី​។ ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវ​បន្ត​បំពេញការងារ​ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ (Online)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×