Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់វិមានឈ្នះឈ្នះ សង់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា បង្ហាញរូបរាងហើយ

spot_img

ភ្នំពេញ ៖ សំណង់វិមានឈ្នះឈ្នះដែលបានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយនោះ នៅពេលនេះបានត្រៀមដាក់តាំងសិលាចារឹកនៅលើតួវិមានឈ្នះឈ្នះដែលក្រុម ការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រួចរាល់ហើយនោះ។

សំណង់វិមានឈ្នះឈ្នះបានសាងសង់លើផ្ទៃដីទំហំ៨ហិកតា មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា រាជធាភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។

យោងតាមរយៈហ្វេសប៊ុករបស់លោក ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញនូវសិលាចារឹកចំនួនពីរផ្ទាំងដែលនឹង ត្រូវដាក់តាំងនៅលើសំណង់វិមានឈ្នះឈ្នះ។ខ្លឹមសារនៃសិលាចារឹកនេះបានបង្ហាញពីជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធារបស់ពួកខ្មែរក្រហម និងធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញនៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨មក។

អាស្រ័យដោយនយោបាយឈ្នះឈ្នះមានគុណតំលៃជាប្រវត្តិសាស្រ្តដ៏ធំធេង ទើបរាជរដ្ឋាភិបាលកំណត់យកថ្ងៃអង្គារទី២៩ ខែធ្នូ ១៩៩៨ ជាទិវានយោបាយឈ្នះឈ្នះ។

គួរបញ្ចាក់ថា ក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រូបចំលាក់ រួចរាល់ហើយដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្ររវត្តិដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសង្គ្រោះជាតិកម្ពុជា។ នៅមានរូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះឈ្នះដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវបានដាក់ជាបន្តបន្ទាប់នៅលើវិមានឈ្នះឈ្នះនេះ។

ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ននេះ សំណង់វិមានឈ្នះឈ្នះមិនទាន់បានសាងសង់រួចរាល់ជាស្ថាពរយ៉ាងណាក្តី ប៉ុន្តែសំណង់នវបានក្លាយទៅជាកន្លែងទស្សានា និងសិក្សាស្រាវជ្រាវ ជាបណ្តើរៗរបស់មហាជន សិស្ស និសិ្សត សិក្ខាកាមយោធា រួមនឹងអ្នកសិក្សាអំពីប្រវត្តិសាស្ត្រ ដែលទាក់ទងទៅនឹងការទទួលបានសុខសន្តិភាព របស់ព្រះរាជាណចក្រកម្ពុជា ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេលជាង៥០០ឆ្នាំកន្លងមក៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×