Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ថ្ងៃទី​១​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​

spot_img

​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានប្រកាសថា ដំណើរការ​សំណេរ ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យ​ប្រឡង ៖ ៣០ វិច្ឆិកា ២០២០ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យ​ប្រឡង ៖ ៣០ វិច្ឆិកា ២០២០
​គឺ​ដំណើរការ​សំណេរ ថ្ងៃទី​១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈ​គ្រប់គ្រង មណ្ឌល ប្រឡង នីមួយ ដោយ បាន ពិនិត្យ នូវ កម្ដៅ បេក្ខជន មុន ចូល ក្នុង មណ្ឌល និង បន្ទប់ ប្រឡង ពាក់​ម៉ាស ការពារ និង​រក្សា គម្លាត បាន យ៉ាង ខ្ជាប់ខ្ជួន ។ បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង ក្នុង​ការធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។ ក្នុង​ដំណើរការ​សំណេរ​ថ្ងៃទី​១​នេះ មាន ចំនួន​០៦ មុខវិជ្ជា អក្សរសាស្ត្រ ខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង សីលធម៌​-​ពលរដ្ឋ​វិជ្ជា ។

​បេក្ខជន ប្រឡង សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ សរុប​ចំនួន ១៥៨,៧១៧​នាក់ (​នារី ៨៥,១៣១​នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១,៧២៩ ស្នើ​នឹង ៧,១៤១ បន្ទប់​ប្រឡង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×