Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេរ​ភូមិន្ទ សម្រេច​ព្យួរ​មុខតំណែង លោក​វរសេនីយ៍ត្រី សុខ រិទ្ធី​ ប្រើអំពើហិង្សា​លើ​បុរស​ម្នាក់ រហូត​ពិការភ្នែក

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មាន​អគ្គនាយកដ្ឋាន​យោធ​សេវា នៅ​ថ្ងៃទី 30 ខែវិច្ឆិកា​ឆ្នាំ 2020 នេះ​បានចេញ​ផ្សាយ​ព័ត៌មាន​ថា ឯកឧត្តម នាយក​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេរ​ភូមិន្ទ បានសម្រេច​ព្យួរ​មុខតំណែង លោក​វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣៣៣៣០ មេបញ្ជាការ​មូលដ្ឋាន កង​រាជ អាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ​ចាត់ការ​តាម​នីតិវីធី ក្រោយ​វាយ​ពលរដ្ឋ​រហូត​ពិការភ្នែក ។​

​សូម​រំលឹកថា លោក សុខ រិទ្ធី បាន​ប្រើ​អំពើហិង្សា​លើ​បុរស​ម្នាក់ រហូត​ពិការភ្នែក នាពេល​ថ្មីៗ​នេះ នៅ​ចំណុច​សួនច្បារ​ក្រុង​ស្ទឹងត្រែង ក្រោយ​កើត​ជម្លោះ​ជាមួយគ្នា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×