Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជួយ​កៀរគរ​អ្នកវិនិយោគ និង​ធុរកិច្ច​ជន ជាតិ​អាមេរិក មកកាន់​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ​៖​អភិបាលខេត្ត​ព្រះសីហនុ បានស្នើ​ដល់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជួយ​កៀរគរ​អ្នកវិនិយោគ និង​ធុរកិច្ច​ជន ជាតិ​អាមេរិក​មកកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការនាំ​ទំនិញ​ចូលទៅ​អាមេរិក​កាន់តែច្រើន​ថែមទៀត ។

រសៀល​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក Benjamin Wohlaues អនុប្រធាន​ផ្នែក​បេសកកម្ម នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហនុ ក្នុង​គោលបំណង​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ការសិក្សា អំពី​សក្តានុពល​វិនិយោគ និង​ផ្ដល់ឱកាស​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​សហរដ្ឋអាមេរិក បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះ សីហនុ ។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ក្នុង​ឆ្នាំ ២០២០ រដ្ឋបាលខេត្ត​បាន​ជួប​មន្ត្រី​ទូត​សហរដ្ឋអាមេរិក ៤​លើក ទី​១ ថ្ងៃ​១៤ ខែមករា ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក ថ្ងៃ ១១​កក្កដា ជួប​ទីប្រឹក្សា​ស្ថានទូត ថ្ងៃ ៦​វិច្ឆិកា ជួប​អនុប្រធាន​ស្ថានទូត និង​ថ្ងៃ​៣០ វិច្ឆិកា ជួប​អនុប្រធាន​ផ្នែក​បេសកកម្ម នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ ខេត្ត​ព្រះសីហនុ​មាន​ប្រវត្តិ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ អាមេរិក​ជា​យូ​មកហើយ ពិសេស​បាន​កសាង​ផ្លូវជាតិ​លេខ​៤ ខេត្ត​មាន​សក្តានុពល​តំបន់ឆ្នេរ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ។ កន្លងមក​មានការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ និង​មាន​នាវា​ចូល​ចត​ជា​បន្តបន្ទាប់ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ការចូល​ចត​នាវា​ត្រូវបាន​កាត់បន្ថយ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បា​ម​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ WESTERDAM ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ភ្ញៀវទេសចរ​ជនជាតិ​អាមេរិក និង​ភ្ញ​ផ​វ​ទេសចរ​សញ្ជាតិ​ផ្សេងទៀត​ជាង ៤០​ប្រទេស យើង​ក៍​បានធ្វើ​ការងារ​ជាច្រើន​ជាមួយ​មន្ត្រី​ស្ថានទូត​សហរដ្ឋ អាមេរិក ។

​លោក​បាន​បន្តថា ខេត្ត​ព្រះសីហនុ មាន​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ឆ្នេរសមុទ្រ​ប្រវែង ១៧៥​គីឡូម៉ែត្រ កោះ ៣២ កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល ជាង ៧០​ភាគ រយ​ទូទាំងប្រទេស ។ បច្ចុប្បន្ន​ដោយមាន​ការ​គាំទ្រ​ពី​រដ្ឋា​ភិ បាលជ​ប៉ុន កំពុង​កសាង និង​អភិវឌ្ឍន៍​កំពង់ផែ​ឆ្នាំ​២០២០ ដល់ ២០២៥ ជំហាន​ទី​១ អាចឱ្យ​នាវា​ជំរៅ​ទឹក ៩.៥០ ម៉ែត្រ​ចូល​ចត ជំហាន​ទី​២ អាចឱ្យ​នាវា​ជំរៅ​ទឹក ១៣​ម៉ែត្រ និង​បន្តទៅ​ជំហាន​ទី​៣ និង​ទី​៤ ពី​ឆ្នាំ​២០២៥ កសាង​កំពង់ផែ​ទឹក​ជ្រៅ​អាចឱ្យ​នាវា​មាន​ជំរៅ​ទឹក​ជ្រៅ​ចូល​ចត ដើម្បី​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ និង​មាន​ព្រលានយន្តហោះ​អន្តរជាតិ​មាន​ផ្លូវ​រត់ ៣,២០០​ម៉ែត្រ ដែល​អាចឱ្យ​យន្តហោះ​ប្រភេទ​ធំ ចុះចត​បាន និង​បន្ត​ពង្រីក​បន្ទប់​រង់ចាំ ។ រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះ សីហនុ ដែល​បើក​កា​ដ្ឋា​ន​សាង សង់​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ ជួយ​កាត់បន្ថយ​ការកកស្ទះ និង​ពេលវេលា ខេត្ត​មាន​ផ្លូវដែក មិនទាន់មាន​ក្រុមហ៊ុន ឬ​អ្នកវិនិយោគ​លើផ្លូវ​ដែក ។ ហើយ​អ្វីដែល​ខេត្ត​ចង់បាន​ទី​១.​វិស័យ​សុខាភិបាល​ទប់ ស្កាត់ និង​ជំងឺ​កូ​វីដ​-១៩ វា​បង្ក​ហា​នី​ភ័យ​ដល់​អាយុជីវិត​មនុស្ស​នៅលើ​ពិភពលោក ក៍​ដូចជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ មកដល់ពេលនេះ​មិន ទាន់​មាន​ប្រទេស​ណាមួយ​ដោះស្រាយ​បញ្ហា​កូ​វីដ​បានទេ ប្រជាពលរដ្ឋ​រង​ការភ័យខ្លាច​ដូចគ្នា កិច្ចការ​ចាំបាច់​ជួយ​គ្នា​ទប់ស្កាត់ និង​ជំងឺ​រាតត្បាត ។ ២.​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​មិនអាច​មើល ស្រាល ត្រូវ​រួមគ្នា​ដោះស្រាយ ។ ៣.​កិច្ចសហការ​សន្តិភាព និង​ស្ថេរភាព សុខសន្តិភាព​និង​ការរស់នៅ​របស់​ប្រជា​ពល រដ្ឋ​យើង ។ ៤.​រួមគ្នា​អភិវឌ្ឍ​សង្គមជាតិ​មានការ​រីកចម្រើន ។

​លោក​គួច ចំរើន សង្ឃឹម ថា តាមរយៈ​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក និង​កៀរគរ​អ្នកវិនិយោគ និង​ធុរកិច្ច​ជន ជាតិ​អាមេរិក​មកកាន់​ខេត្ត​ព្រះ សីហនុ ដើម្បី​ធ្វើ​ការនាំ​ទំនិញ​ចូលទៅ​អាមេរិក​កាន់តែច្រើន​ថែមទៀត ព្រោះ​ខេត្ត​ព្រះ សីហនុ មាន​សក្តានុពល​ឆ្នេរ កោះ ភ្នំ ជា​ឱកាសល្អ​សម្រាប់​អ្នកវិនិយោគ​លើ​វិស័យ​ទេស ចរណ៍ និង​វាយភណ្ឌ ។ ទន្ទឹមនេះ​យើង​ចង់​ធ្វើ​ឧស្សាហកម្ម​បច្ចេកវិទ្យា ក៍​ប៉ុន្តែ​គ្នាន​ដៃគូរ​មក​វិនិយោគ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ចង់​ជំរុញ​ញ​ខេត្ត​ព្រះ សីហនុ ជា​ផ្សារ​ហិរញ្ញវត្ថុ ។ ឯកឧត្តម
​លោក​គួច ចំរើន បញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ចំនួន ៨,០០០​គ្រួសារ​ផងដែរ ៕​ដោយ​៖ បញ្ញា​ស័ក្តិ​

 

 

spot_img
×