Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (សុីប៊ីសុី) ចាប់ផ្តើម​បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ​ដំបូង​បំផុត​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​តម្លាភាព​នៃ​ឥណទាន ផ្នែក​សុខភាព​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ឥណទាន​ប្រកបដោយ​ទំនួល​ខុស​ខ្ពស់​

spot_img

​ភ្នំពេញ​, ខែវិច្ឆិកា ថ្ងៃទី​៣០, ២០២០ – ជា​ផ្នែក​មួយ​នៃ​បេសកម្ម​ក្នុង​ការដាក់​សេវាកម្ម​បម្រើ​អតិថិជន​ជា​ប្រព័ន្ធ​ឌីជីថល ការិយាល័យ​ឥណទាន កម្ពុជា (​ហៅ​កាត់ CBC) បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​មួយ ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​អាច ពិនិត្យ​ពិន្ទុ​ឥណទាន​របស់ខ្លួន អាន​របាយ​ការ​ឥណទាន និង ទទួលបាន​សារ​ដាស់តឿន​អំពី​ការត្រួតពិនិត្យ​ឥណទាន​។ នេះ​ជា​លើកដំបូង​បំផុត​ដែល ប្រទេស​កម្ពុជា​នឹងមាន​វេទិកា​ប្រព័ន្ធ​ឌីជីថល​បែប​រួមបញ្ចូល​មួយ ដែល​ជំរុញអោយមាន​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ការត្រួតពិនិត្យ​ឥណទាន និង​អក្ខរកម្ម​ហិរញ្ញវត្ថុ​។

​ជាមួយនឹង​កម្មវិធី​ទូរស័ព្ទ “CBC Mobile” ការិយាល័យ​ឥណទាន​នៅ​កម្ពុជា កំពុង​ព្យាយាម​បំពេញ​អ្វីដែល​កំពុងមាន​ចន្លោះ​ក្នុង​វិស័យ ផ្នែក​ហិរញ្ញវត្ថុ និង​ឥណទាន​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​ចុះឈ្មោះ​នៅក្នុង​កម្មវិធី នេះ​ដែលមាន​លើ​ប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែលមាន​ប្រវត្តិ​ខាង​ធ្វើការ​កម្ចី​អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់ខ្លួន អាន​របាយ​ការ​ឥណទាន និង ទទួលបាន​នូវ​ទទួលបាន​សារ​ដាស់តឿន​អំពី​ការត្រួតពិនិត្យ​ឥណទាន​ភា្ល​មៗ​។​

​ប្រធាន​នាយក​ប្រិ​ត្តិ​ប​ត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា លោក អឿ សុធា​រ័ត្ន បាន​មាន​ប្រសា​ស​ន៏​ថា​: “​ការផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ចំណេះដឹង​នៃ​ពត៌មាន​ខាង​ឥណទាន​ដែលមាន​ភាព​សុក្រឹត និង​ទាន់ពេលវេលា​គឺជា​ជំហាន​មួយ​ដ៏​សំខាន់​ក្នុងការ​វិវឌ្ឍន៍ និង​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​។​”
​លោក​បាន​បន្តថា​: “​របាយ​ការ​ត្រីមាស​ចុងក្រោយ​បំផុត​របស់​យើង បាន​បង្ហាញថា​កម្ចី​ទិញ​ផ្ទះ​កើន​ឡើងដល់​១៨​ភាគរយ ចាប់តាំងពី​ចុងឆ្នាំ​២០១៩ រហូតដល់ ៤.៧ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ចុងខែ​កញ្ញា​នា​ឆ្នាំនេះ​។ ដូច្នេះហើយ យើង​ត្រូវ​ប្រាកដថា នៅពេលដែល​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ទទួលបាន​ភាព​ចល័ត​ខាង​សេដ្ឋកិច្ច និង​ការខ្ចីប្រាក់​កាន់តែច្រើន​ដើម្បី​បង្កើន​ផលប័ត្រ​ទ្រព្យសម្បត្តិ ពួកគេ​ក៏​ត្រូវបាន​ផ្តល់ជូន​នូវ​ឧបករណ៍​ដើម្បី​គ្រប់គ្រង​ឥណទាន​របស់​ពួកគេ​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការសង​ប្រាក់កម្ចី​។ កម្មវិធី​ទូរស័ព្ទ CBC មាន​តួនាទី​ជំរុញ​ការរីកចម្រើន​ប្រកបដោយ​ស្ថេរភាព និង​ចីរភាព​តាមរយៈ​តម្លាភាព​។​

​ដើម្បី​ធ្វើការ​ចុះឈ្មោះ អ្នកប្រើប្រាស់​អាច​ទាញយក​កម្មវិធី​នេះ​មក រួច​ធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់ខ្លួន​តា​មរយៈ​នីតិវិធី​ធម្មតា​មួយ​។ បន្ទាប់មក​ពួកគេ​អាច​ទទួលបាន​នូវ​សេវាកម្ម​ជាច្រើន​របស់​កម្មវិធី​ទូរស័ព្ទដៃ​នេះ ដែល​រួមមាន “​របាយការណ៍​ខ្ញុំ​” ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច ស្នើសុំ​របាយការណ៍​ឥណទាន​របស់​ពួកគេ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង និង​ព្រមទាំង​តាមដាន​ប្រវត្តិ​ឥណទាន​របស់​ពួកគេ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ផងដែរ​។ ជាមួយនឹង​សេវាកម្ម “​តាមដាន​ឥណទាន​របស់ខ្ញុំ​” អ្នកប្រើប្រាស់​អាច​ទទួល​ការជូនដំណឹង​ជា​សារ​តាម​ពេលវេលា​ជាក់ស្តែង​ទៅលើ​សកម្មភាព​ប្រាក់កម្ចី​
​របស់​ពួកគេ​ដូចជា ការស្នើសុំ​ធ្វើ​ប្រាក់កម្ចី​ថ្មី ការទូទាត់​ប្រាក់​ទាន់ពេលវេលា និង​ការខកខាន​នៃ​ការបង់ប្រាក់​ជាដើម​។​

​លើសពីនេះ​ទៀត​ជាមួយ K-Score អ្នកប្រើប្រាស់​អាចធ្វើ​ការ​ត្រួតពិនិត្យ​ពិន្ទុ​ឥណទាន​របស់​ពួកគេ​បាន​ដោយផ្ទាល់ ដើម្បី​ជា​ភាពងាយស្រួល​សម្រាប់​ពួកគេ​ក្នុងការ​វាស់​សក្តានុភាព​នៃ​ហានិភ័យ​ឥណទាន និង​លទ្ធភាព​នៃ​ការមិន​បង់ប្រាក់​។ មុនពេល​ដែលមាន​កម្ម​វិធី​ទូរស័ព្ទដៃ CBC មានតែ​អ្នក​ឱ្យ​ខ្ចីប្រាក់​ប៉ុណ្ណោះ​អាច​ទទួលបាន​ព័ត៌មាន​អំពី​ពិន្ទុ​ឥណទាន​របស់​អ្នក​ខ្ចី​។​

​ជាមួយនឹង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់ កម្មវិធី​ទូរស័ព្ទដៃ CBC សង្ឃឹមថា​អ្នកប្រើប្រាស់​នឹង​អាច​រក្សាបាន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​ទម្លាប់​ល្អ​ក្នុងការ​គ្រប់គ្រង​ឥណទាន ការរៀបចំ​ចាប់យក​ឱកាស​នៃ​ហិរញ្ញវត្ថុ និង​បង្ហាញ​ពី​ឥណទាន​របស់ខ្លួន ពង្រឹង​អំណាច​ក្នុងការ​ចរចា​របស់​ពួកគេ ខណៈពេលដែល​មានការ​កែលម្អ​ភាពត្រឹមត្រូវ​នៃ​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​តាមរយៈ​សេវាកម្ម​ដោះស្រាយ​ជម្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ កម្មវិធី​នេះ​ក៏​ផ្តល់ជូន​នូវ​សម្ភារៈ​សម្រាប់​សិក្សា និង​ធនធាន​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ថ្មីៗ​ពី​ទីផ្សារ​ឥណទាន និង​និន្នាការ​ដែល​កំពុងមាន​ភាព​ពេញនិយម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។​

​អ្នកប្រើប្រាស់​ដែលមាន​សញ្ជាតិ​កម្ពុជា​អាច​ទទួលបាន​របាយការណ៍​ឥណទាន​មួយឆ្នាំ​មួយ​ដងដោយ​ឥតគិតថ្លៃ​។ សម្រាប់​របាយការណ៍​ឥណទាន និង​សេវាកម្ម​ជាវ​បន្ថែម​ផ្សេងទៀត​នឹង​តម្រូវអោយមាន​ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ប្រើ កាត​វី​សា (Visa) ម៉ា​ស្ទ័​រកា​ត (MasterCard), JCB, UnionPay ឬ កាត DCI​។ CBC ក៏​គ្រោង​នឹងដាក់​បញ្ចូល​សេវា​ទូទាត់​បាគង​ទៅក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន ជាមួយ​ការទូទាត់​ប្រតិបត្តិការ​ជា​ប្រាក់រៀល​។​

​អំពី​ការិយាល័យ​ឥណទាន​នៅ​កម្ពុជា​
​ចាប់តាំងពី​ឆ្នាំ ២០១២ ការិយាល័យ​ឥណទាន​នៅ​កម្ពុជា (CBC) បាន​ក្លាយខ្លួនជា​អ្នក​នាំមុខគេ​ខាង​ផ្តល់​សេវាកម្ម​ផ្នែក ព័ត៌មាន​ហិរញ្ញវត្ថុ ដំណោះស្រាយ​វិភាគ និង​សេវាកម្ម​រាយការណ៍​ពី​ឥណទាន​ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ និង​អ្នកប្រើប្រាស់​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ CBC ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​អត្ថប្រយោជន៍​នៃ​ការសម្រេចចិត្ត​ធ្វើ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​តាមរយៈ​ការផ្តល់ជូន​ដំណោះស្រាយ​ជាច្រើន​ដូចជា​៖ របាយការណ៍​ឥណទាន​របស់​អតិថិជន របាយការណ៍​ឥណទាន​នៃ​ពាណិជ្ជកម្ម K-Score របាយការណ៍​វិភាគ​ទិន្នន័យ សេវាកម្ម​ត្រួតពិនិត្យ​ផលប័ត្រ សេវាកម្ម​ពិនិត្យ​ផលប័ត្រ និង​ដំណោះស្រាយ​តាម​តម្រូវការ​របស់​អតិថិជន​ផ្សេងៗ​ទៀត​។​

​ព័​ត៍​មាន​បន្ថែម​សូម​ទំនាក់ទំនង​:
s.phay@creditbureau.com.kh
+855 86 999 760 ៕
​ដោយ​៖CEN


spot_img
×