Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​៖ ស្ថាប័នហិរញ្ញវត្ថុ​មិនមែន​ធនាគារ អា​ចត​ភ្ជាប់​ដោយផ្ទាល់​ទៅកាន់​ប្រព័ន្ធ FAST និង PayNow

spot_img

​ចាប់ពី​ខែកុម្ភៈ​ឆ្នាំក្រោយ​តទៅ ស្ថាប័នហិរញ្ញវត្ថុ​មិនមែនជា​ធនាគារ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នឹងមាន​លទ្ធភាព​ភ្ជាប់​ដោយផ្ទាល់​ទៅកាន់​ប្រព័ន្ធ​សេវាកម្ម​ទូទាត់​លក់រាយ​ដូចជា​ប្រព័ន្ធ​ការផ្ទេរ​ប្រាក់​រហ័ស​និង​សុវត្ថិភាព (FAST) និង​ប្រព័ន្ធ PayNow ។​

​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា នេះ​នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​ផ្ទេរប្រាក់​ទាន់ពេល​វេលា​រវាង​គណនី​ធនាគារ​និង​កាបូប​អេ​ឡិច​ត្រូ​និ​ច​ក៏ដូចជា​តាមរយៈ​កាបូប​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​គ្នា​។​

​បច្ចុប្បន្ន​កាបូប​អេឡិចត្រូនិក​ភាគច្រើន​តម្រូវ​ឱ្យប្រើ​កាត​ឥណ​ពន្ធ​ឬ​កាត​ឥណទាន​ដើម្បី​បញ្ចូល​ទឹកប្រាក់ ហើយ​ការផ្ទេរ​ប្រាក់​រវាង​កាបូប​អេ​ឡិច​ត្រូ​និ​ច​ក៏​មិនអាច​ទៅរួច​ដែរ​។ អាជីវកម្ម​ដែល​បាន​ចាប់​ដៃគូ ជាមួយ​ធនាគារ ដែលមាន​ប្រព័ន្ធ FAST ចំនួន​២៣ ឬ ធនាគារ​ដែលមាន​ប្រព័ន្ធ PayNow ចំនួន​៩ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្តួចផ្តើម​នេះ​។​
​កាបូប​អេឡិចត្រូនិក​ដែល​ធ្លាប់ជា ប្រព័ន្ធ​អេកូឡូស៊ី​បិទ​ជិត (closed-loop ecosystems) ក៏​នឹង​អាច​ទទួល​ការទូទាត់​សាច់ប្រាក់​ទាន់ពេល​បានដែរ ពី​អ្នកប្រើប្រាស់​នូវ​កាបូប​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត ដែល​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ផ្សេងទៀត ដែល​ធនាគារ​នោះ​ជា​សមាជិក​នៃ​ប្រព័ន្ធ FAST និង ប្រព័ន្ធ PayNow​។​

MAS បាន​និយាយថា “​នេះ​នឹង​អនុញ្ញាតឱ្យ​អាជីវកម្ម​នេះ អាច​ទទួលបាន​ទីផ្សារ​ធំ​ជាង​មុន សម្រាប់​អតិថិជន​បើ​ប្រើ​ធៀប​ពីមុន សម្រាប់​ទទួលបាន​ការ​ទូទាត់​តាម​អេឡិចត្រូនិក​ភ្លាមៗ​និង​យ៉ាង​រលូន​”​។ ស្ថាប័ន​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ត្រូវ​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ទូទាត់​ធំៗ​ក្រោម​ច្បាប់​សេវាកម្ម​ទូទាត់​នឹង​អាច​ភ្ជាប់​ដោយផ្ទាល់​តាមរយៈ​ច្រកចេញចូល​នៃ​កម្មវិធី​ទូទាត់​សាច់ប្រាក់​(API)​ថ្មី​។​

MAS បាន​និយាយថា​“ ច្រកចេញ​នៃ​ការទូទាត់​ប្រាក់ API គឺ​ផ្តោតទៅលើ​រចនាសម្ព័ន្ធ​បច្ចេកវិទ្យា​របស់​ធនាគា​រ​និង​ស្ថាប័នហិរញ្ញវត្ថុ​មិនមែន​ធនាគារ ហើយ​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ធនាគារ​ផ្សេងទៀត​និង​ស្ថាប័នហិរញ្ញវត្ថុ​មិនមែន​ធនាគារ​នាពេល​អនាគត​”​។​
​នាយក​គ្រប់គ្រង MAS លោក Ravi Menon បាន​និយាយថា​ការតភ្ជាប់​ដោយផ្ទាល់​ទៅកាន់ FAST និង PayNow“ នឹង​បិទ​គម្លាត​ក្នុង​ដំណើរ​ទូទាត់​តាម​អេឡិចត្រូនិក​របស់​សិង្ហ​បុរី​” ។ លោក Menon បាន​មានប្រសាសន៍ថា​“ អតិថិជន​ដែល​ប្រហែលជា​មិនទាន់​មានលទ្ធភាព​ប្រើប្រាស់​ឥណ​ពន្ធ​រឺ​ប័ណ្ណឥណទាន​ដើម្បី​ផ្ញើ​ប្រាក់​តាម​កាបូប​អេ​ឡិច​ត្រូ​និ​ច​របស់​ពួកគេ​ឥឡូវនេះ​នឹងមាន​ជំរើស​ក្នុង​ការធ្វើ​ដោយផ្ទាល់​តាមរយៈ​គណនី​ធនាគារ​របស់​ពួកគេ​” ។ លោក​បាន​បន្ថែមថា​ការអនុម័ត​ការទូទាត់​តាម​អេឡិចត្រូនិក​នឹង​កាន់តែ​“ សាមញ្ញ​ជាង​” សម្រាប់​បុគ្គល​និង​អាជីវកម្ម​៕
​ប្រភព​៖ CNA
​ដោយ​៖CEN​

spot_img
×