Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ប្រុង​នឹង​បត់ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​បុក​កិន​ពីលើ បណ្ដាល​ឲ្យ​ស្លាប់​នៅក្រោម​រថយន្ត​

spot_img

​ភ្នំពេញ​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ដឹក​ខ្សាច់ បុក​ពីក្រោយ​កិន​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់ នៅក្រោម​រថយន្ត​យ៉ាង​អាណោចអាធ័ម ។ ចំណែកឯ​តៃកុង​រថយន្ត ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បានប្រគល់​ជូន​សម​ត្ត​កិច្ច​។​

​ហេតុការណ៍​ដែល​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៥០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ឯម ឡៃ ភេទ​ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ ដើ​លក់​ផ្ការ មានកូន ៤ នាក់​
​មាន​ស្រុកកំណើត នៅ​ភូមិ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នក​មីង​ម្នាក់ ដែល​ស្គាល់​ជនរងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​មួយគ្រឿង មិនមាន​ផ្លាកលេខ ដឹក​ផ្កា​ដើរ​លក់​ចេញពី​ផ្សារ​ដើម​គរ​ទៅមុខ​ព្រះបរមរាជវាំង រួច​បម្រុង​នឹង​ជិះ​ម៉ូតូ​វិលត្រឡប់​ទៅផ្ទះ​វិញ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ​បម្រុង​នឹង​បត់ ក៏ត្រូវ​ថ​យន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3F 0210 ធ្វើដំណើរ​ពីក្រោយ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ​ពេញទំហឹង រួច​កិន​ពី​ខាងលើ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​វិញ​ជាប់​នៅ​ខាងក្រោម​រថយន្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចុះមក​ដល់​រួច​ប្រគល់​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែកឯ​សព ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×