Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ខ្មែរ​ម្នាក់ យំ​សុំឱ្យ​សម្តេច​និង​អង្គការសិទ្ធិមនុស្ស​ជួយ ក្រោយពី​ត្រូវ​គ្រួសារ​និង​ប្តី​ចិន​ឃុំឃាំង​បង្ខំ​រួមភេទ​

spot_img

​នារី​រងគ្រោះ​ដែល​បាន​ចាញ់បោក​មេខ្យល់​ទៅកាន់​ប្រទេស​ចិន​នោះ​មានឈ្មោះ ធួ​ក សុ​ភី អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ឃ្សឹ​ក្រៅ ឃុំ​ឃ្សឹ​ក្រៅ ស្រុក​ស្នួល​ខេត្តក្រចេះ បច្ចុប្បន្ន​ជាប់​នៅ​ប្រទេស​ចិន​។

​នាង​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា (​វាសនា កូនស្រី ទី​បួន​) ដោយបាន​បង្ហោះ​កាលពី​ថ្ងៃទី​២៩-៣០ វិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​រៀបរាប់ថា ខ្លួន​ត្រូវបាន​ចាញ់បោក​មេខ្យល់​ទៅកាន់​ប្រទេស​ចិន ហើយ​ម៉ែឪ​ប្ដី​ចិន​បាន​ឃុំ​នាង​មិន​ឱ្យចេញ​ក្រៅ​មាន​សេរីភាព​ជួប​គ្រួសា​នៅ​ខ្មែរ​ទេ​។ អ្វីដែល​ឈឺចាប់​ទៀត​នោះ ស្បូន​របស់​នាង​បាន​រង​ការឈឺចាប់​យ៉ាងខ្លាំង​ដោយ​កាប​ង្ខំ​រួមភេទ ដោយ​នាង​គ្មាន​លទ្ធភាព​តតាំង​វិញ​ឡើយ សូម្បីតែ​ទូរស័ព្ទ​ដែល​កំពុង​ប្រើប្រាស់​នេះ ក៏​មិនដឹងថា​គេ​ដកយក​វិញ​ពេលណា​ទេ​។​
​នាង​បាន​បញ្ជាក់ទៀតថា នាង​បាន​ចាញ់បោក​មេខ្យល់ ហើយ​ត្រូវគេ​បង្ខំ​ឱ្យ​យកប្ដី​នៅ​ទីនោះ បើ​មិន​យក​ទេ​គេ​នឹង​យក​នាង​ទៅ​លក់​ក្នុង​ហាង​ស្រីខូច​។ ហើយ​ទូរស័ព្ទ​គ្មាន​ស៊ីម និង​ត្រូវគេ​ផ្តាច់​ខ្សែសំឡេង​ទៀត និយាយ​អត់​កើត បានតែ​សរសេរ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ជាប់​នៅ​ខេត្ត​នៅ​ខេត្ត​ហឺ​ន​ណាន​។​

​ជា​ចុងក្រោយ​នាង​បាន​អំពាវនាវ​យ៉ាងទទូច​ថា «​សូម​ពុក​ម៉ែ​បងប្អូន​ជួយ​ស៊ែរ​បន្ដ​ឱ្យបាន​ដល់​សម្ដេច ហ៊ុន សែន និង​បងៗ​ខាង​សិទ្ធិមនុស្ស​បានឃើញ​និង​ជួយ​យក​ខ្ញុំ​ចេញពី​ប្រទេស​ចិន​ឆាប់ៗ​ផង​ខ្ញុំ​មិន​ចង់​នៅទេ ខ្ញុំ​ចង់​មាន​សេរីភាព ចង់​ជួប​គ្រួសា​ខ្ញុំ​វិញ ពេលនេះ​ខ្ញុំ​សម្ពាធ​ខ្លាំងណាស់​ត្រូវគេ​បិត​សេរីភាព ហើយ​គេ​បង្ខំ​ឱ្យមាន​កូន​ឆាប់ៗ​ទៀត ខាងក្រោម​នេះ​ជា​ឈ្មោះ​ប្ដី​ចិន​និង​អាសយដ្ឋាន​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×