Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីណាមិនរំភើបចិត្តទៅ! បើសង្សារស៊ើប្រាយកាដូ V-Day លេងសុទ្ធតែរបស់គួរឲ្យស្រលាញ់ និងមានៗតម្លៃយ៉ាងនេះ! (មានវីដេអូ)

spot_img

​ទិវា​នៃ​ក្តី​ស្រឡាញ់​ទើបតែ​បាន​កន្លងផុតទៅ ហើយ​មនុស្ស​ជាច្រើន​បាន​ចែករំលែក​រូបថត​ស្នេហា​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ទោះជា​យ៉ាងណា គូស្នេហ៍​មួយគូ​នេះ​បាន​បង្ហោះ​វីដេអូ​ដ៏​ផ្អែមល្ហែម​មួយ ដែល​អាចធ្វើ​ឲ្យ​មិត្ត​ប្រុស ឬ ស្វាមី ជាច្រើន សុំ​​ចុះចាញ់ នៅពេល​បានឃើញ​ទិដ្ឋភាព​កាដូរ​សង្សារ​ដ៏​គួរ​ឲ្យ​ច្រណែន​មួយនេះ ។​

Jeff និង Inthira គឺជា​គូស្នេហ៍​ជនជាតិ​ម៉ាឡេស៊ី​ដ៏​ល្បីឈ្មោះ​១​គូ នៅលើ​ឆា​ណែ​ល Youtube របស់​ពួកគេ ។ ប៉ុន្តែ សម្រាប់​ពេលនេះ ក្នុង​ថ្ងៃ Valentine’s Day, Jeff បានសម្រេច​ចិត្ត​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដ៏​ធំធេង​មួយ​ដល់ Inthira ។

​មុន​ថ្ងៃបុណ្យ Valentine’s Day ពីរ​បី​ថ្ងៃ Jeff បាន​ខិតខំ​យ៉ាងខ្លាំង​ជាមួយ​គ្រោងការ​ដ៏​ធំ​របស់គាត់ ដោយបាន​បើករថយន្ត​ទៅកាន់​កន្លែង​លក់​ផ្កា​១​កន្លែង និង​ស្នើ​ឲ្យ​អ្នកលក់​ជួយ​រៀបចំ​ផ្កា ដើម្បី​បង្កើត «​សួនច្បារ​» ដ៏​ស្រស់ស្អាត​មួយ ដាក់​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត ដែលមាន​តម្លៃ RM 1,280 (​ស្មើនឹង ៣២៨ ដុល្លារ​) ។

​ដើម្បី​បង្ហាញ​ភាព​ស្មោះស្ម័គ្រ​របស់ខ្លួន ចំពោះ​នារី​ជាទី​ស្រលាញ់ Jeff មិន​អនុញ្ញាត​ឲ្យ​អ្នកលក់​ធ្វើការ «​រចនា​» សួនផ្កា​នោះ​សម្រាប់​គាត់​ទេ គឺ​ត្រូវ​រៀបចំ​ដោយ​ខ្លួនឯង រហូត​ចេញ​រូបរាង​សួន​យ៉ាង​ស្រស់ស្អាត​តែម្តង ។​

​មិត្តស្រី​របស់គាត់ Inthira ពិតជា​រំភើបចិត្ត​ជាខ្លាំង ខណៈ​មកដល់​កន្លែង​ទទួល​កាដូ​ពុំ​នឹកស្មាន​ពី Jeff ។ នៅពេល​គូទ​រថយន្ត ត្រូវបាន​បើកចំហរ នាង​សឹងតែញញឹមបិទមាត់ពុំជិតទេ ខណៈ​ឃើញ​ផ្កា​ទាំងអស់​ដែល​ត្រូវ​បានរៀបចំ​សម្រាប់​នាង សុទ្ធតែ​ស្រស់ៗ​ស្អាត​យ៉ាងនេះ ។ នាង​ស្រលាញ់​ផ្កា​ទាំងនោះ​ខ្លាំងណាស់ ដែល​នាង​សូម្បី​និយាយថា នាង​ចង់​គេង​នៅក្នុង​គូទ​រថយន្ត​ជាមួយ​ផ្កា​ផងដែរ​! ។​

​ទោះយ៉ាងណា នៅ​ពុំទាន់​ចប់ Surpise ទេ Jeff បន្ទាប់មក បាន​ទៅ​បើកទ្វា​ក្រោយ​រថយន្ត ដើម្បី​បង្ហាញ Inthira នូវ​កាដូរ​ដ៏​មានតម្លៃ​មួយទៀត​ផងដែរ ។ ក្នុងចំណោម​នោះ​មានដូចជា​៖ ខ្សែ​កមាស Tsum Tsum, ទឹកអប់​សំលៀកបំពាក់​ម៉ាក Victoria’s Secret, កាបូប​ម៉ាក Louis Vuitton និង MacBook Pro ១​គ្រឿង ។​

Inthira ពិតជា​រំភើប​នឹង​កាដូ​ទាំងអស់នោះ និង​អរគុណ​យ៉ាងខ្លាំង សម្រាប់​ការ​ស៊ើ​ប្រាយ​ដ៏​អស្ចារ្យ​របស់ Jeff ។ ជា​ចុងក្រោយ ពួកគេ​ក៏បានផ្តល់​ក្តី​ស្រលាញ់​ឲ្យ​គ្នា​ទៅវិញ​មក តាមរយៈ​ការ​ឱបថើប​គួរ​ឲ្យ​ច្រណែន ៕​ ចន្ទី

 

spot_img
×