Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ផ្សារ​ទំនើប AEON ជួយ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បានឱ្យដឹងថា មូលនិធិ AEON 1% Club Foundation បានផ្តល់​ថវិកា​ជាង ៣៣,៦៦ លាន​យ៉េន ជូន​ដល់​តំណាង​គណៈកម្មាធិការ UNICEF ជប៉ុន ដើម្បី​យកទៅជួយ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​។​

​ចំនួន​ថវិកា​ទាំងនេះ នឹងត្រូវ​បែងចែក​ជា​ពីរ​ស្មើគ្នា ៥០-៥០ សម្រាប់​ប្រ​ទស​ទាំងពីរ ខណៈ​ក្រុមហ៊ុន AEON បាន​បោះទុន​វិនិយោគ​ផ្សារ​ទំនើប នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​កម្ពុជា ដែលមាន​៣​ទីតាំង​ផ្សារ​ទំនើប រួមមាន​ផ្សារ​ទំនើប AEON Mall Phnom Penh ផ្សារ​ទំនើប AEON MALL Sen Sok និង​ផ្សារ​ទំនើប AEON MALL Meanchey មាន​ទីតាំង​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប ING CITY ។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ក្រុមហ៊ុន Aeon Mall គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប Aeon ដំបូងបង្អស់ នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ដើមឆ្នាំ​២០២១ នេះ ក្រោម​ទុនវិនិយោគ​ប្រមាណ ១៨០​លាន​ដុល្លារ​អាមេរិក​។​
​ផ្សារ​ទំនើប​មួយ​នេះ ស្ថិតក្រោម​ការវិនិយោគ​នៃ​ក្រុមហ៊ុន​ពី​រួមគ្នា​គឺ ក្រុមហ៊ុន Aeon Mall និង​ក្រុមហ៊ុន Shwe Taung ដោយ​នឹង​សាងសង់​ស្ថិត​លើ​ផ្ទៃដី​ទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២៣​ខាងមុខនេះ​៕
​ដោយ​៖CEN​

 

spot_img
×