Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​មួយ​ភូមិ​! ក្មេងស្រី​ម្នាក់​បានធ្វើ​ឲ្យ​អ្នក​ដឹកជញ្ជូន​អាហារ​កូ​ម្ម៉​ង់ Foodpanda មក​ឈប់​ពេញ​មុខផ្ទះ​ប្រមាណ ៤០ ម៉ូតូ ដោយសារតែ​… (​វីដេអូ​)

spot_img

ក្មេងស្រី​ម្នាក់​អាយុ ៧ ឆ្នាំ នៅក្នុង​ប្រទេស​ហ្វីលីពីន ព្រោះតែ​ស្លុតចិត្ត​ខ្លាំងពេក បាន​ស្រែកយំ​គួរ​ឲ្យ​អាសូរ ខណៈ​ឃើញ​អ្នក​ដឹកជញ្ជូន​អាហារ​កូ​ម្ម៉​ង់​តាម​អន​ឡាញ Foodpanda ប្រមាណ ៤២ ម៉ូតូ បានមក​ផ្តុំគ្នា​ព្រោងព្រាត​នៅ​ពីមុខ​ផ្ទះ​របស់​នាង ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែម្តង​។​

​យ៉ាងណាមិញ ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​ផងដែរ ក៏ត្រូវ​បាន​ឡាយ​ផ្ទាល់​ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dann Kayne Suarez ដែល​គាត់​បាន​រៀបរាប់​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​បាន​ព្យាយាម​ធ្វើការ​បញ្ចា​ទិញ​មាន់​២​ប្រអប់ សម្រាប់​ខ្លួនឯង​នាង និង​ជីដូន​របស់​នាង ដោយ​នាង​តែ​តែ​ធ្វើ​របៀបនេះ​ជារឿយៗ ខណៈ​ឪពុកម្តាយ​របស់​នាង​ចាកចេញ​ទៅធ្វើ​ការ ដែល​ពួកគេ​ក៏បាន​បង្រៀន​កូនស្រី​អំពី​របៀប​ប្រើប្រាស់​ការបញ្ជាទិញ​តាមរយៈ App ផងដែរ​។​

​ប៉ុន្តែ នៅថ្ងៃនោះ ខណៈ​នាង​កំពុង​ធ្វើ​ការបញ្ជាទិញ ក៏​ស្រាប់តែ​សេវា​អ៊ិន​ធើរ​ណែ​តម​ហា​សែន​យឺត ហើយ​កម្មវិធី​អេប Foodpanda ក៏​មិន​ប្រក្រតី​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ការបញ្ជាទិញ​របស់​នាង​កើតមាន​កំហុស បណ្តាល​ឲ្យ​លោត​ស្ទួនៗ​តែម្តង​។ តែ​យ៉ាងណា ប្រមាណ​ជាង ៤០ នាទី ក្រោយមក នាង​ក៏​អាចធ្វើ​ការបញ្ជាទិញ​ដោយ​ជោគជ័យ ប៉ុន្តែ នាង​ពុំបាន​ដឹងថា ការបញ្ជា​មុនៗ បាន​លោត​ឡើង​ទាំងអស់​នោះទេ​។​

​ពិតមែន​ហើយ អ្វីដែល​យើង​គ្រប់គ្នា​នឹកស្មាន​មិន​ដល់​នោះ គឺថា​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លេច​វត្តមាន​ក្រុម​អ្នក​ដឹក​ម្ហូបអាហារ Foodpanda មក​ផ្តុំគ្នា​នៅ​ពីមុខ​ផ្ទះ​ក្មេងស្រី​នោះ ដែល​បង្ក​ឲ្យ​អ្នកភូមិ​មក​ចោមរោម​មើល​ព្រោងព្រាត ជាមួយ​ការភ្ញាក់ផ្អើល និង​អស់សំណើច​ជាខ្លាំង​តែម្តង​។​

​គួរ​បញ្ជាក់ថា សាច់មាន់​មួយកញ្ចប់​មានតម្លៃ​ត្រឹមតែ ១៨៩ ប៉េ​សូ (​ស្មើនឹង ៥.៣០ ដុល្លារ​) ហេតុនេះ នាង​នឹងត្រូវ​ចំណាយលុយ ៧.៩៣៨ ប៉េ​សូ សម្រាប់​បរិមាណ​ដែល​បាន​ចែកចាយ​។ ប៉ុន្តែ ក្មេងស្រី​នោះ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការបញ្ជាទិញ​តែមួយ​ប៉ុណ្ណោះ​។​

​លោក Suarez ក៏បាន​ប្រាប់​កាសែត SunStar ថា​៖ «​ខ្ញុំ​ពិតជា​អាណិត​ក្មេងស្រី​នេះ​ណាស់ ព្រោះ​នាង​មិនបាន​ដឹង​នូវ​អ្វីដែល​បានកើត​ឡើង​»​។​

​តែ​ទោះយ៉ាងណា ដោយ​ក្តី​អាណិត​ដល់​នាង អ្នកភូមិ​ក៏បាន​នាំគ្នា​ជួយ​ទិញ​អស់​ច្រើន​កញ្ចប់​ផងដែរ ខណៈ​អ្នក​ដឹកជញ្ជូន​មួយចំនួនទៀត បាន​ចាកចេញ​ទៅវិញ ដោយ​ពុំបាន​ទទួលយក​ការទូទាត់​ពី​ការបញ្ជាទិញ​ដែល​បាន Error លោត​ឡើង​បន្តបន្ទាប់​នោះទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×