Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ក្រោម​ប្រធានបទ​“​សាមគ្គី​ភាពជា​សកល និង​ការទទួលខុសត្រូវ​រួមគ្នា​”

spot_img

​ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្ងៃទី ០១ ធ្នូ​២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ក្នុងនាម រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​ជាមួយ​ពិភពលោក​ទាំងមូល​ដើម្បី​ប្រារព្ធ​ទិវា​ពិភព លោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល នឹង ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​ប្រធានបទ​“​សាមគ្គី​ភាពជា​សកល និង​ការទទួលខុសត្រូវ​រួមគ្នា​” ។ ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រួមគ្នា​ជាស​កល​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ដល់​អ្នក​ផ្ទុក និង​អ្នក​រង​ផលប៉ះពាល់​ពី មេរោគ​អេដស៍ ហើយ​និង​រំឭក​ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺអេដស៍​។​

​សម្តេច​តេ​ជោ បាន​ថ្លែងថា ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ធ្នូ ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ក្នុងនាម ១ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​ជាមួយ​ពិភពលោក​ទាំងមូល​ដើម្បី​ប្រារព្ធ​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ​ទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោម​ប្រធានបទ “​សាមគ្គី​ភាពជា​សកល និង​ការទទួលខុសត្រូវ​រួមគ្នា​” ។ ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រួមគ្នា​ជាស​កល​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ដល់​អ្នក​ផ្ទុក​និង​អ្នក​រង​ផលប៉ះពាល់ មេរោគ​អេដស៍ ហើយ​និង​រំឭក​ដល់​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺអេដស៍​។ ពី​

​ឆ្លៀត​ក្នុងឱកាស​នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​សម្តែង​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គ្រប់​សកម្មភាព ទាំងអស់​ដែល​បាននិងកំពុង​អនុវត្ត​ក្នុងការ​ជំរុញ​ការយល់ដឹង​ជា​សាធារណៈ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង ប្រទេស ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការប្រព្រឹត្ត​ប្រឈម​នឹង​ការឆ្លង ការចម្លង​មេរោគ​អេដស៍ និង​ដើម្បី​សុខភាព​ល្អ របស់​យើងទាំងអស់គ្នា​។ ពិតណាស់ថា ជំងឺអេដស៍​មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​តែ ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ទៀតផង​។ តាម​ទស្សនទាន​នេះ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​និង ជំងឺអេដស៍​ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ។ យើង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោម​ប្រធានបទ “​សាមគ្គី​ភាពជា​សកល និង​ការទទួលខុសត្រូវ​រួមគ្នា​” នេះ ដើម្បី​បង្ហាញ​ការចូលរួម​ទទួល ខុសត្រូវ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដែល​អង្គការសហប្រជាជាតិ បាន​កំណត់ថា​ឱ្យអស់​អេដស៍​នៅ​ឆ្នាំ​២០៣០​។​

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានបង្ហាញ​ថា អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុង ចំណោម​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី​១៥ ដល់​៤៩​ឆ្នាំ បាន​ថយចុះ​ពី​០,៨% នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​០,៥% នៅ​ឆ្នាំ​២០១៩​។ ក្នុងនោះ ចំនួន​អ្នកស្លាប់​គ្រប់​វ័យ​ដោយសារ​ជំងឺអេដស៍​បាន​ថយចុះ​ពី​ចំនួន ប្រមាណ​២ ៣០០​នាក់ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​ចំនួន​ប្រមាណ​១ ៣០០​នាក់​ក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​មាន​ប្រមាណ​៧៣ ០០០​នាក់ ក្នុងនោះ ៨៤% បានធ្វើ​តេស្ត​ឈាម​ដឹង​ពិត ប្រាកដថា បាន​ផ្ទុកមេរោគ​អេដស៍​១០០% បានទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៦% ទទួលបាន​ប្រសិទ្ធភាព​នៃ​ការព្យាបាល នាំឱ្យមាន​សុខភាព​ល្អ​។ ចំនួន​អ្នក​ឆ្លង​ថ្មី​គ្រប់​វ័យ បាន​ថយចុះ ពី​ចំនួន​ប្រមាណ​១ ៩០០​នាក់ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​ប្រមាណ​៧៨០​នាក់ នៅ​ឆ្នាំ​២០១៩​។​

​សមិទ្ធផល​ទាំងនេះ កំពុងតែ​បង្ហាញឱ្យឃើញ​នូវ​សញ្ញា​វិជ្ជមាន​លើ​ប្រសិទ្ធភាព​និង​គុណភាព​ខ្ពស់​នៃ​កិច្ច អន្តរាគមន៍​របស់​យើង ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍ ដើម្បី​ឈានទៅ​សម្រេចបាន គោលដៅ ៩៥ ៩៥ ៩៥ ឬ​គោលដៅ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ គឺ​៥​ឆ្នាំមុន​កាលកំណត់​របស់​អង្គការ​សហ ប្រជាជាតិ​។​

​ក៏ប៉ុន្តែ យើង​មិនត្រូវ​ភ្លេចខ្លួន​ស្កប់ស្កល់​ជាមួយ​ជោគជ័យ​ដែល​យើង​ទទួលបាន​នោះឡើយ ព្រោះថា ចាប់តាំងពី​មានការ​រាតត្បាត​មេរោគ​អេដស៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក រហូតដល់​ពេលនេះ ពិភពលោក​មិន ទាន់ រកឃើញ​វាក់​សាំង ឬ​ឱសថ​ព្យាបាល​ជំងឺអេដស៍​ឱ្យ​ជាសះស្បើយ​ជា​ស្ថាពរ​នៅឡើយ​ទេ​។ ម្យ៉ាងទៀត នៅ កម្ពុជា យើង​មាន​អ្នក​ផ្ទុក​មេ​រោ​ត​អេដស៍​ប្រមាណ​១២ ០០០​នាក់ នៅ​មិនទាន់បាន​ត្រឡប់មក​ធ្វើតេស្ត​ឈាម ដើម្បី​បញ្ជាក់​ពិតប្រាកដ​អំពី​ស្ថានភាព​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​នោះទេ​។ អ្នកជំងឺ​អេដស៍​មួយចំនួនទៀត​បាន និង​កំពុង​លះបង់​ការព្យាបាល​ឡើងវិញ​។ ជាមួយគ្នា​នោះ ប្រជាជន​គន្លឹះ​ដូចជា ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ស្ត្រី​បម្រើសេវា​កម្សាន្ត​សប្បាយ​មាន​ចំនួន​កើនឡើង និង​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ ដែល អាច​នាំឱ្យមាន​ការចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ទៀតផង​។​

​នៅ​ចំពោះមុខ​ហានិភ័យ​នៃ​ការរីក​រាលដាល​ឡើងវិញ​នៃ​ជំងឺអេដស៍ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ជនរួមជាតិ​យើង ទាំងប្រុស ទាំងស្រី ទាំង​ក្មេង ទាំងចាស់ ឱ្យ​ខិតខំ​ទប់ស្កាត់​មេរោគ អេដស៍​និង​ជំងឺអេដស៍ ដោយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ចរន្ត​ជាតិ​តែមួយ ឆ្ពោះទៅ​បញ្ចប់​អេដស៍​នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៥​ខាងមុខ​ដោយ​ជោគជ័យ​។ ការចូលរួម​ទាំងនោះ​រួមមាន ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ការប្រើប្រាស់​ស្រោមអនាម័យ​ឱ្យបាន​ទូលំទូលាយ ការមិន​រើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ការជួយឧបត្ថម្ភ គាំទ្រ​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែលជា​ជនក្រីក្រ​ជាដើម​។​

​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់ទុក​ការប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ជា​អាទិភាព​ខ្ពស់ ព្រោះ​មេរោគ​អេដស៍​ជាការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ដែលជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជា ពលរដ្ឋ និង​ដែល​ប៉ះពាល់ ដ៏​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​។ រាជរដ្ឋាភិបាល​ដែលមាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ជា​សេនាធិការ នឹង​បន្ត​ខិតខំ​ចាត់វិធានការ​គ្រប់យ៉ាង ដើម្បី​ឈានទៅ​សម្រេច​គោលដៅ ដូចជា​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​មិន​លើស​ពីមួយ​នាក់​ក្នុង​មួយថ្ងៃ និង​អ្នកស្លាប់​ដោយសារ​ជំងឺអេដស៍​មិន​លើសពី​បីនាក់​ក្នុង​មួយថ្ងៃ​។ ហើយ​សម្តេច​ជំនឿ​យ៉ាង​មុតមាំ​ថា កម្ពុជា​យើង​អាច​សម្រេច​គោលដៅ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×