Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការឧបត្ថម្ភ​ប្រាក់ ពី​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​»​ក្នុង​១​ថ្ងៃ​២​ម៉ឺន​រៀល រយះពេល​១៥​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ក្នុង​១​គ្រួសារ ទទួលបាន​ថវិកា ២​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ រយៈពេល ១៥​ថ្ងៃ សរុប ៣០​ម៉ឺន​រៀល​។​

​ថវិកា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​លក្ខណៈសម្បត្តិ ៤​យ៉ាងដូច​ខាងក្រោម​៖

​ទី​១៖ អ្នកពាក់ព័ន្ធ​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា
​ទី​២៖ អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន
​ទី​៣៖ អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ និង​សណ្ឋាគារ
​ទី​៤៖ អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​។​

​សូមបញ្ជាក់ថា ៖​ការឧបត្ថម្ភ​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ បើក​ការដ្ឋាន​សាងសង់ និង​កែលម្អ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×