Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ជា​បណ្ដោះអាសន្ន រហូត​រង់ចាំ​ព្រឹ​ត្ដិ​ការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ត្រូវបាន​បិទ​បញ្ចប់​

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែងថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ថ្មី​មួយ​ឲ្យ​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ជា​បណ្ដោះអាសន្ន រហូត​រង់ចាំ​ព្រឹ​ត្ដិ​ការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ត្រូវបាន​បិទ​បញ្ចប់ និង​មានការ​ណែនាំ​ថ្មី​។​

​បើតាម​សារ​សំឡេង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​ផ្ញើជូន​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ដោយមាន​ការណែនាំ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​ណែនាំ​ថា ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ស្នើ​ឲ្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​យើង​អនុវត្ត​ទៅលើ​អនុក្រឹត្យ​លេខ​៣៩​នេះ សូម​ធ្វើ​ការផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​សិន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា បើទោះបី ត្រូវ​ផ្អាក​ការផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រីនគរបាល​ចរាចរ​ណ៍​ទាំងអស់ ត្រូវ​ប្រចាំការ​នៅ​គោលដៅ​ដដែល ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទីដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។

សូមចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយធ្វេីការពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×