Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឆ្លើយតប​ទៅ​ស្ថានទូត​អាមេរិក​ថា “​យុទ្ធនា​ការល្អ តែ​ខុស​កាលៈទេសៈ​”

spot_img

​ភ្នំពេញ​៖​ស្ថានទូត​អាមេរិក ចាប់ផ្តើម​យុទ្ធនាការ «​បញ្ចេញ​សំឡេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​» តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឆ្លើយតប​ទៅវិញ​ថា “​យុទ្ធនា​ការល្អ តែ​ខុស​កាលៈទេសៈ​”​។​

នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ អ្នកស្រី Pauline Tamesis ពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ អាហារូបត្ថម្ភ ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​បញ្ចេញ​សំឡេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ទៅ​អនាគត​។

នៅលើ​ផេ​ក​ផ្លូវការ​របស់ខ្លួន ស្ថានទូត​អាមេរិក​ប្រចាំ កម្ពុជា បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ ក្រោម​ប្រធានបទ «​ក្តី សង្ឃឹម​សម្រាប់​ប្រជាជន កម្ពុជា ក្នុងការ​បញ្ចេញ​សំឡេង​លើ​ផ្នែក លទ្ធិប្រជាធិបតេយ្យ​» ដោយមាន​ផលិត​ជា​ផ្ទាំង​រូបភាព ឃោសនា និង​ផលិត​ជា​វីដេអូ ទស្សនៈ​កម្មករ និង​យុវជន​។​

​ស្ថានទូត​អាមេរិក​បាន​និយាយថា «​ពេលនេះ​ខែធ្នូ​ហើយ​យើង​កំពុង​ប្រារ ព្ធ​ពិធី​ទំនាក់ទំនង​របស់​យើង​នៅក្នុង​វិស័យ​ប្រជាធិបតេយ្យ​និង សិទ្ធិមនុស្ស ដែលជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ខួប​លើក​ទី​៧០ នៃ ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​»​។​

​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ ក្រសួងយុត្តិធម៌ បាន​ថ្លែងថា “​យុទ្ធនា​ការល្អ តែ​ខុស​កាលៈទេសៈ​”​ហើយ​លោក​ថា ជា​ទស្សនៈ​ផ្ទាល់ខ្លួន ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី COVID-19 នាពេលនេះ ស្ថានទូត​អាមេរិក​រួមទាំង​អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ផ្សេងទៀត គួរតែ​រួមគ្នា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការធ្វើសកម្មភាព​ទ​ប់​ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 នេះ ចូលដល់​សហគមន៍ ដើម្បី​ទទួលបាន​ការគាំទ្រ​និង​ស្វាគមន៍​ពី​ប្រជា​ជាតិខ្មែរ​ទូទាំងប្រទេស​។​

“​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 ចូលដល់​សហគមន៍​នាពេលនេះ គឺ​ដើម្បី​ការពារ​និង​សង្គ្រោះ​អាយុជីវិត​របស់​ពលរ​ដ្ឋ ដែលជា​ការធានាបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រានមានជីវិត ដែល​សិទ្ធិ​នេះ​មាន​អាទិ​ភា​ជាង​សិទ្ធិ​ណាៗ​ទាំងអស់ ហើយ​ប្រសិនបើ​សិទ្ធិ​នេះ​មិនត្រូវ​បាន​ធានា​និង​ការពារ​នោះទេ សិទ្ធិ​ផ្សេងៗ​ទៀត​ក៏​នឹង​ពុំមាន​អត្ថិភាព​និង​តម្លៃ​អ្វី​ដែរ​”​។​លោក​ជិន ម៉ា​លីន​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy បាន​ជួបពិភាក្សា​ការងារ​ជាមួយ ការិយាល័យ​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​កម្ពុជា និង អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​នៃ​អង្គការសហប្រជាជាតិ នៅ​កម្ពុជា អ្នកស្រី Pauline Tamesis ។ អ្នក​ទាំងពីរ បាន​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ អាហារូបត្ថម្ភ ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​បញ្ចេញ​សំឡេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ ទៅ​អនាគត​។

​នៅ​ឆ្នាំនេះ ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ ធ្វើការ ប្រារព្ធ​ខួប លើក​ទី ៧០​ឆ្នាំ នៃ ការ បង្កើត​ទំនាក់ទំនង ការទូត រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ប្រធានបទ​របស់​យើង​ក្នុង​ខែវិច្ឆិកា ផ្តោតលើ​កិច្ច សហប្រតិបត្តិការ​ក្នុង​តំបន់​រវាង​ប្រជាជាតិ ប្រទេស​អាស៊ាន និង​ប្រហែល​អាចជា ឧទាហរណ៍​ដ៏​ល្អ​បំផុត​មួយ នៃ​គម្រោង​ភាពជា​ដៃគូ មេគង្គ អាមេរិក ដែល​បាន​បើកសម្ពោធ ក្នុង​ឆ្នាំ​២០២០ នេះ​បន្ទាប់ពី​គម្រោង​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​។ ភាពជា​ដៃគូ​នេះ ដែលមាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​លេខាធិការដ្ឋាន​អាស៊ាន មាន​គោលបំណង​លើកកម្ពស់​ជីវភាព​នៅក្នុង តំបន់​ទន្លេមេគង្គ ដោយ​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​ការគ្រប់គ្រង​ធនធាន ធម្មជាតិ និង ដោះស្រាយ​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​កម្ពុជា W. Patrick Murphy បាន ថ្លែងថា ៖ «​លើសពីនេះ សហរដ្ឋអាមេរិក មើលឃើញ​ពី​សារសំខាន់​នៃ​ភាពជា​ដៃគូ ជាមួយ​តំបន់​មេគង្គ​» ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×