Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រកឃើញ​វត្តមាន​សារធាតុ​មេ​តា​ណុល​ក្នុង​ស្រា ករណី​ពុល នៅ​ខេត្តកំពង់ឆ្នាំង ដែល​សង្ស័យថា​បណ្តាលមកពី​ការទទួល​ទាន​ស្រា​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ករណី​ពុល នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ដោយមាន​កិច្ចដឹកនាំ​សម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត នៅ​ទីតាំង​កើតហេតុ​ស្ថិត​ក្នុងភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​សិប្បកម្ម​ផលិតផល​ស្រា​ចំនួន ០៨​កន្លែង (៣​កន្លែង ស្ថិតក្នុង​ស្រុក​ទឹកផុស និង ៥​កន្លែង​ទៀត​ក្នុងស្រុក​កំពង់ត្រឡាច​) កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ធ្វើការ​សាកសួរ​ព័ត៌មាន សាវតា ពាក់ព័ន្ធ​នៃ​ការពុល និង​បាន​ប្រមូល​និង​ដកយក​គំរូ​សំណាក​ស្រា​សរុប​ចំនួន ៧៣​គំរូ ( ១៨​គំរូ​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​៥៥​គំរូ ទទួលបាន​ពី​ទីតាំង​សិប្បកម្ម​៨​កន្លែង​) មក​ធ្វើ​ការវិភាគ​នៅ មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​។​

​លទ្ធផល​នៃ​ការធ្វើ​តេស្ត​គំរូ​សំណាក​រួមមាន ៖ – ៥​គំរូ នៃ​ស្រា​ចំនួន ១៦​គំរូ ដែល​ទទួលបាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត មាន​វត្តមាន​មេ​តា​ណុល​ក្នុង​កម្រិត​ខ្ពស់​ចាប់ពី ១០.៥% រហូតដល់ ១៧.២៥ % លើស​កម្រិត​អនុញ្ញាត​ដែល​ឱ្យ​ខ្ពស់បំផុត​ត្រឹមតែ ០.១៥% ប៉ុណ្ណោះ​។ – ៥៥​គំរូ ដែល​បាន​ដកហូត​ពី​សិប្បកម្ម​ចំនួន ៨​កន្លែង​ផ្សេងគ្នា កំពុងធ្វើការ​វិភាគ​បន្ត​។​

​តាមរយៈ​លទ្ធផល​ខាងលើ និង​ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ សបញ្ជាក់​ឱ្យឃើញថា គំរូ​ស្រា​ចំនួន ០៥ ក្នុងចំណោម គំរូ​ស្រា​ចំនួន​១៦ ខាងលើ មាន​កម្រិត​មេ​តា​ណុល លើសពី ១០​ក្រាម ក្នុង​១០០​មី​លី​លីត្រ ស្រា ដែល​មានន័យថា​៖ – ក្មេង​ជំទង់​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួលទាន​ចាប់ពី ១០០​មី​លី​លីត្រ ឡើងទៅ និង – មនុស្សពេញវ័យ​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួលទាន​ចាប់ពី ៣០០​មី​លី​លីត្រ ឡើង​។

​សូមបញ្ជាក់​ផងដែរ​ថា ករណី​ពុល​ស្រា​នេះ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៤៖០០​នាទី​រសៀល ករណី​សង្ស័យ​ពុល​ស្រា សរុប​ចំនួន ១៣១​នាក់ (​ស្រី​៦​នាក់​) អ្នកចេញ​ជាសះស្បើយ​ចំនួន ៩០​នាក់​, កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បុរស​ចំនួន ៣១​នាក់​, សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន ៣​នាក់​, អ្នកស្លាប់​ចំនួន ៧​នាក់ (​នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត​២​នាក់ ស្លាប់​ពេល​បញ្ជូនទៅ​ភ្នំពេញ​២​នាក់​, ស្លាប់​នៅផ្ទះ​២​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ១​នាក់​)​។​

​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការទទួល​ទាន​ស្រា ដែល​មិនមាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិនមាន​ប្រភព​ច្បាស់លាស់ និង​មានតម្លៃ​ទាប​ហួសហេតុ (​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ​) ដែល​អាចជា​ហានិភ័យ បង្ក​គ្រោះថ្នាក់ និង​មិនមាន​ការទទួលខុសត្រូវ​។ ក្នុងកំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បរិ​មាណនៃ​ការប្រើប្រាស់​អាល់កុល មានការ​កើនឡើង ដូច្នេះហើយ​មានការ​ផលិត​អាល់កុល​ច្រើន ធ្វើឱ្យ​ការ​ផ្គត់​ផ្គង​ស្រាស មានការ​ធ្លាក់ចុះ ជាហេតុ​ធ្វើឱ្យ​ជន​ឱកាសនិយម ឆ្លៀត​យកសារ​ធាតុ​មេ​តា​ណុល មក​បន្លំ​ធ្វើ​ស្រាស ឬ អាល់កុល​។ ក្នុងករណី​សង្ស័យ​មាន​ក្លែងបន្លំ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ការទំនាក់ទំនង​មកកាន់ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​.៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×