Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន និងភីលីពីន មានគំរោងរុករករ៉ែរួមគ្នានៅតំបន់ទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង

spot_img

ប្រទេសចិន ​និងភីលីពីន កំពុងពិភាក្សាគ្នាពីការរុករកធនធានរ៉ែរួមគ្នា នៅក្នុងដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់ ភ្នាក់ងារសារព៌តមានបារាំង AFP។

បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងកាបរទេសភីលីពីន​ ឈ្មោះ Alan Peter Cayetano បានឲ្យដឹងថា ប្រទេសទាំងពីរសង្ឃឹមថា កិច្ចពិភាក្សានឹងបើកទ្វារសំរាប់ពួកគេ ដើម្បីឲ្យពួកគេអាចបូមយកធនធានធម្មជាតិរួមគ្នា។

លោកថ្លែងប្រាប់អ្នកសារព៌តមានដូច្នេះថា “ពួកយើងនឹងជំរុញវាឲ្យខ្លាំងពីព្រោះពួកយើងត្រូវការវា (ធនធានរ៉ែ)។ ប្រទេសទាំងពីរនឹងបង្កើក្រុមការងាររៀងៗខ្លួន ដើម្បីស្វែងរកជំរើសសំរាប់ការ រុករករួម”។

សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់ និងជាកន្លែងសម្បូរធនធានរ៉ែធម្មជាតិ។ ក្រៅពីចិន និងភីលីពីន ប្រទេសផ្សេងៗទៀតដូចជា ប្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏ទាមទារកាន់កាប់ដែនទឹកនោះផងដែរ៕ សុភ័ក្ត្រ

spot_img
×