Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ទាំង​ព្រឹក​! នៅ​សុខៗ សត្វ​កេងកង​នាំគ្នា​ទាំង​ហ្វូង ហើរ​មកលេង​ដល់ CJCC និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តែ​អ្នកខ្លះ​ថា​កេងកង​ខ្នង​ក្រាស់ កុំ​ប៉ះ​ប្រយ័ត្ន​… (​វីដេអូ​)

spot_img

​មហាជន​ជាច្រើន មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ឃើញ​សត្វ​កេងកងដែលជា​សត្វ​កម្រ បាននាំគ្នា​ទាំង​ហ្វូង ហើរ​មក​ចុះចត​នៅលើ​ដំបូល​អគារ និង​ក៏​ដូច​ក្នុង​ទីធ្លា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នេះ មើលទៅ​ពួកវា ពិតជា​សប្បាយរីករាយ និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rithy Sak បាន​បង្ហោះ​វីដេអូ និង​រូបភាព​ជាច្រើន​សន្លឹក ស្តីពី​ទិដ្ឋភាព​សត្វ​កេងកង​ទាំងនោះ ដោយ​ភ្ជាប់​សារ​សរសេរ​រៀបរាប់ថា​៖ «​ថ្ងៃទី​1_12_2020 ពិតជា​សំណាង បាន​មើល​សត្វ​កេងកង ហោះ​ជា​ហ្វូង CJCC ។ សូម​ឲ្យ​សុខ​សប្បាយ​ទាំងអស់គ្នា មិនបាច់​ទៅ​មើល​នៅ​ភ្នំ​តា​ម៉ៅ​ទេ មើល​តែ​នៅ នឹង​បាន​ហើយ​»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ក្តីរំភើប​ត្រេកអរ​ជាខ្លាំង ហើយ​ក្នុងនោះ​អ្នកខ្លះ​ក៏បាន​និយាយថា​៖ «​សែន​រីករាយ គួរ​ដាក់​ចំណី ឬ គ្រាប់ ធញ្ញជាតិ ឱ្យ​វា​ស៊ី ឱ្យ​វា​ស៊ាំ​នឹង​អាច​រស់នៅ​តំបន់ RUPP នោះ​ដែលមាន​ដើមឈើ​ច្រើន និង​បរិវេណ​ធំ​ទូលាយ​។ តែ​ក៏​បារម្ភ​មនុស្ស​ចង្រៃ​ប្រមាញ់​សត្វ​ទាំង​នេះដែរ​!»​។ តែ​យ៉ាងណា អ្នកខ្លះ​ទៀត​បាន​ប្រាប់ថា សត្វ​កេងកង​ទាំង​ទាំងនេះ គឺមាន​ម្ចាស់​ជា​អ្នកមានអំណាច​ម្នាក់​គ្រប់គ្រង សូមកុំ​ប៉ះ​ឲ្យ​សោះ ប្រយ័ត្ន​… ព្រោះ​នៅ​ជើង​វា​មាន GPS​។​

​តែ​យ៉ាងណាក៏ដោយ ស្របពេល​ជាមួយគ្នានេះ​ផងដែរ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jeath Tra បាន​ចូល​ខ​មិន​ចែករំលែក​ឲ្យ​ដឹង​អំពី​សេចក្តី​ស្មោះស្ម័គ្រ​របស់​សត្វ​កេងកង​ចំពោះ​ជីវិត​គូរ​បស់​ពួកវា​យ៉ាង​ល​ម្ងិ​ត​ថា​៖ «​កេងកង​ញី​គ្រង​កូន​ឱប​ប្តី​កេងកង គឺជា​ប្រភេទ​សត្វ​ដែល​ស្មោះស្ម័គ្រ​ជាមួយ​គូរ​វា​ណាស់ នៅ​រដូវ​បន្ត​ពូជ សត្វ​ឈ្មោល​តែងតែ​ហើរ​ស្វែងរក​ប្រហោង​ឈើ រួច​នាំ​សត្វ​ញី​ទៅ​មើល​កាលណា សត្វ​ញី​ពេញចិត្ត​ហើយក៏​នាំគ្នា​កាច់​សុំ​បុ​ក្រ​នៅ​ទីនោះ ដោយ​ចុះ​រុន្ធ​ឈើ​បិទ​ប្រហោង​ទុក​តែមួយ​ចន្លោះ​តូច​ដើម្បី ផ្តល់​ចំណី នឹង កា​ពារ​មិនអោយ​សត្វ​ដទៃ​ចូល​បាន សំបុ​ក្រ​នោះ​ត្រូវ​បិទ​រហូតដល់​កូន​វា​ញាស់ ហើយ​អាច​ហើរ​បាន​ក្នុង​រយៈពេល ១២០ ថ្ងៃ ដោយ​កំឡុង​ពេលនោះ កេងកង​ឈ្មោល​នៅចាំ​សំបុ​ក្រ​ដើម្បី​កា​ពារ​កូន ចំណែក​សត្វ​ញី ត្រូវ​ហើរ​ចេញពី​សំបុ​ក្រ​ដើម្បី​ទៅរក​ចំណី ដើម្បី​បញ្ចុក​កូន និង សត្វ​ឈ្មោល​នៅសល់​ប៉ុន្មាន ទើប​សុ​ី​ខ្លួនឯង​។​

​សត្វ​នេះ​ស្មោះស្ម័គ្រ​ជាមួយ គូរ​ស្នេហ៍​វា​ណាស់ បើ​ស្លាប់​សត្វ​ញី សត្វ​ឈ្មោល​ត្រូវតែ​ស្លាប់​តាម ហើយ​បើ​សត្វ​ញី ស្លាប់ ក៏​សត្វ​ឈ្មោល ត្រូវតែ​ស្លាប់​តាម ដោយ​តាម​រូបភាព បង្អត់​ចំណី ឬ ហោះ​ទៅលើ ទំលាក់ខ្លួន​មក​ដើម្បី​ស្លាប់​តាម​គ្នា សត្វ​កេងកង​ក៏​ត្រូវបាន​អ្នកនិពន្ធ​សម័យមុន លើក​មក​សរសេរ​តែង​ក្នុង​ចម្រៀង ដោយ​ម្ចាស់ កវី ម៉ា ឡៅ​ពី ដែលមាន​ចំណងជើង​ថា “​កេងកង​អភ័ព្វ​” ច្រៀង ដោយ រាជ​នី សម្លេង​មាស ខ្មែរ អ្នកស្រី​រស់ សេរី​សុទ្ធា នឹង និពន្ធ​បទ​ភ្លេង ដោយ អធិរាជ សម្លេង មាស លោក ស៊ីន ស៊ី​សាមុត សូម​ចូលរួម ថែរក្សា​កា​ពារ​សត្វ​នេះ ផង​»៕ ដោយ​៖ លឹម ហុង​

spot_img
×