Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​សម្ភារ​ការិយាល័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដល់​សាលា​ពលទាហាន​ទាំង​៦​យោធភូមិភាគ​

spot_img

ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានផ្តល់​ការបំពាក់​សម្ភារ​ការិយាល័យ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជូន​ដល់​សាលា​ពលទាហាន​ទាំង​៦​យោធភូមិភាគ​ចំណុះ​កងទ័ពជើងគោក ដោយ​ក្នុង​មួយ​អង្គភាព​ទទួលបាន កុំព្យូទ័រ ចំនួន ០៦​គ្រឿង កុំព្យូទ័រ​លើ​តុ ចំនួន ១៤​គ្រឿង ម៉ា​ស៊ិន​ព្រី​ន​ធ័​រ ចំនួន ១៣​គ្រឿង ម៉ាស៊ីន​កូ​ពី​ខ្នាត​ធំ ចំនួន ០១​គ្រឿង ម៉ាស៊ីន​ស្លាយ ចំនួន ០៦​គ្រឿង ក្តា​ខៀន​ចល័ត ចំនួន ១៨​ផ្ទាំង តុ​ការិយាល័យ ចំនួន ១១ តុ​ដាក់​កុំព្យូទ័រ ចំនួន ១៤ និង​ទូ​ដាក់​ឯកសារ ចំនួន​០៣​។​

​ពិធី​ប្រគល់​-​ទទួល ត្រូវបាន​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ដល់​២៩​ខែវិច្ឆិការ ឆ្នាំ​២០២០ នៅតាម​ទីតាំង​ផ្ទាល់ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ទាំង​៦ ជាមួយនិង​ក្រុមការងារ​ជំនួយការ មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​ផ្នែក ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

​ការផ្តល់ជូន​នូវ​គ្រឿង​បំពាក់​ជូន​សាលា​យោធា និង​សម្ភារ​ផ្សេងៗ ទៅដល់​បណ្តា​អង្គភាព​នីមួយៗ គឺជា​ផ្នែក​មួយ​នៃ​ការយកចិត្តទុកដាក់​គិតគូរ​លើ​កិច្ចការងារ របស់​ទ័ព​ជាទូទៅ ដែល​កន្លងមក ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក តែងតែបាន​ធ្វើការ​ផ្តល់​ជូន​ជា​បន្តបន្ទាប់​ដល់​បណ្តា​អង្គភាព​ចំណុះ​នីមួយៗ​។ ការឧបត្ថម្ភ​គ្រឿង​បរិក្ខា​ការិយាល័យ​ទាំងនេះ ក៏​សំដៅ​បង្កលក្ខណៈ​ងាយស្រួល បង្កើន​ប្រសិទ្ធភាព​ការងារ បំពេញ​ដល់​ការខ្វះខាត​ចាំបាច់ ដែល​ឆ្លើយតប​ដល់​កិច្ចការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ឆ្អឹងខ្នង​ការពារជាតិ​មាតុភូមិ​។

​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៅក្នុង​សាលា​ពលទាហាន​ទាំង​៦ យោធភូមិភាគ បាន​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មេបញ្ជាការ​កងទ័ពជើងគោក ដែលជា​និច្ចកាល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់ ដោះស្រាយ​គ្រប់បែបយ៉ាង​ជួយ​សម្រួល​ដល់​កិច្ចការងារ និង​ការរស់នៅ​របស់​យោធិន​គ្រប់​អង្គភាព ព្រមទាំង​បាន​សន្យាថា និង​ខិតខំ​ថែរក្សា​សម្ភារ​ទាំងនេះ​ឱ្យបាន​ល្អ និង​ប្រើប្រាស់​បម្រើ​ដល់​កិច្ចការងារ​អង្គភាព​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​៕​ដោយ​៖CEN​

 

spot_img
×