Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច ហេង សំរិន និង​ភរិយា ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​គ្រួសារ បាន​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅក្នុង​គេហដ្ឋាន​

spot_img

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​សម្តេច​ពញា​ចក្រីហេង សំរិន និង​ភរិយា ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​គ្រួសារ បាន​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅក្នុង​គេហដ្ឋាន​ផ្ទាល់​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែងថា ជំងឺ​កូ​វីដ​-១៩ បាន​ចូលដល់​សហគមន៍​ជា​លើកដំបូង​នៅក្នុង​ប្រទេស​យើង តាមរយៈ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​។ ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក សមាជិកា​រដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​មួយចំនួន បាន​ជាប់ទាក់ទង​ដោយ​ប្រយោល​នឹង​ករណីនេះ នៅពេល​ហូប​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ក្រោយពេល​សម្រាក​សម័យ​ប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មានការ​ចូលរួម​រប​ស់​ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែល​បាន​ពាក់ព័ន្ធ​ជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ។

“​អាស្រ័យ​ដូច្នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ខ្ញុំ​និង​ភរិយា ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​គ្រួសារ​ខាងលើ បាន​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ហើយ​ខ្ញុំ​និង​ភរិយា​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​គេហដ្ឋាន​របស់ខ្ញុំ​ផ្ទាល់ ចាប់ពី​ថ្ងៃទី​២៨​វិច្ឆិកា​មក​” សម្តេច​ហេង សំរិន បាន​ថ្លែង​យ៉ាង​ដូច្នេះ​។

​សម្តេច បាន​បញ្ជាក់ថា ក្នុងន័យនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​រដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ ដែល​ពាក់ព័ន្ធ​ទាំងអស់ ធ្វើតេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ រយៈ ១៤​ថ្ងៃ គ្រប់ៗ​គ្នា​ក្នុង​ស្មារតី​ទទួល​ត្រូវ​ខ្ពស់បំផុត​។
​ទន្ទឹមនឹង ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់រូប មេត្តា​កុំ​ភ័យ​ស្លន់ស្លោ រហូតដល់​បាត់បង់​ម្ចាស់ការ​ឲ្យ​សោះ​។ ការទប់ស្កាត់​និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ពី​ជំងឺ​នេះ ជា​កក្តា​សំខាន់បំផុត​នៅក្នុង​កាលៈទេសៈ​នេះ​។ សូម​ជនរួមជាតិ​ចូលរួម​សហការ និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ត្រូវ​ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ កាត់បន្ថយ​ការជួបជុំ​នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន ពិសេស​ពុំគួរ​ចេញ​ក្រៅ​ផ្ទះ​ឡើយ បើ​មិនមាន​ការចាំបាច់​នោះ​។
​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំងអស់​មាន​សុខភាព​ល្អ ជួបតែ​សំណាងល្អ និង​រួច​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×