ភ្នំពេញ៖ ទាក់ទងនឹងការធ្វើតេស្តរកមេរោគ កូវីដ១៩គិតត្រឹម ថ្ងៃទី១ ខែធ្នូនេះក្រុមគ្រួសាររបស់ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ជាង១០នាក់មានផ្ទុកមេរោគវីរុសកូវីដ១៩ ។
សរុបឈ្មោះអ្នកជំងឺ Covid19ក្រុមគ្រួសាររបស់ ឯកឧត្តម ឆែម សាវុធ រួមមាន៖
១. ឯកឧត្តម ឆែម សាវុធ
៣. លោកស្រី ឆែម សុភាព (កូនស្រីឆ្បង ឯកឧត្តម ឆែម សាវុធ)
៤. អ៉ឹម សាន (តៃកុងឡាន)
៥. កែវរតនៈបញ្ញា (កូន ឯកឧត្តម ឆែម សាវុធ)
៦. កុមារា សាយ រតនៈ (ក្មួយប្រុស អ្នកបើកបររបស់ឯកឧត្តម ឆែម សាវុធ)
៧. អ៊េង ស៊ុនផាក
៨. លោកស្រី កែវសុភ័ណ្ឌ (ម្តាយមីងរបស់អ្នកបើកបរ ឯកឧត្តម ឆែម សាវុធ)
៩. លោកស្រី កាយ កេសរ (សមាជិកគ្រួសារអ្នកបើកបរឯកឧត្តម ឆែម សាវុធ)
១០. លោក សេង ឆៃយ៉ា (ជំនួយការ ឯកឧត្តម ឆែម សាវុធ)
១១. លោកស្រី ឆែម សូនីតា (កូនស្រីពៅ ឯកឧត្តម ឆែម សាវុធ)
១២. លោកស្រី អ៊ីវ ប៊ុនសូនីដា (ធ្វើការនៅធនាគារ cathay United Bank ដែលជាភរិយា លោកស៊ីម សូដាណារ៉ាត់)
១៣. លោកស្រី លឹម លំអ (ភរិយាលោក តាំង សេបេនអ័ប)
១៤. លោកស្រី សាយ ពិសីន (សមាជិកគ្រួសារអ្នកបើកបរឯកឧត្តម ឆែម សាវុធ)
១៥. លោក សារ៉ុម ដាវីដ (ក្មួយប្រុស របស់អ្នកបើកបរឯកឧត្តម ឆែម សាវុធ)
រួមជាមួយអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុមមេរោគកូវីត១៩ដែលរកឃើញក្នុងការឆ្លងក្នុងសហគមន៍ ២ នាក់ទៀត
ទីតាំងដែលអ្នកជំងឺបានឆ្លងកាត់
១. ផ្ទះបុរីសៀងណាំ (ខេត្តសៀមរាប)
២. ពន្ធនាគារ ម១ ម២ (ភ្នំពេញ)
៣. ភូជនីយដ្ឋានជប៉ុនផ្លូវ៣១០ (បឹងកេងកង)
៤. សណ្ឋាគារ ភ្នំពេញ
៥. ក្រសួង មហាផ្ទៃ
៦. ផ្សាទំនើបអ៊ីអន ១
៧. ហាងលក់គ្រឿងអគ្គីសនី គឹមអេង (ទួលទំពូង)
៨. ភោជនីយដ្ឋាន អ៊ីយ៉ឹងម៉ាថូវ (កោះពេជ្រ)
៩. ហាងគុយទាវចិន មុខមន្ទីពេទ្យ ខ្មែរ~សូវៀត
១០. ផ្ទះនៅសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ
១១. សាលារៀនអន្តរទ្វីបអាមេរិចកាំង សាខាចាក់អង្រែ
១២. ក្រសួងមហាផ្ទៃ
១៣. នាយកដ្ឋានពត៌មានវិទ្យា ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកគ្រួសារមួយចំនួនទៀតក៏បានឆ្លងជំងឺនេះដែរ។
ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ។
ខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត ។
ដោយឡែកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនគរបាលជាតិ ដែលមិនមានការជាប់ពាក់ព័ន្ធសូមបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ។
បទបញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារ ពីចម្ងាយតាមរយៈអនឡាញ»។
ចំណែកថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះទីស្តីការក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារជាធម្មតា លើកលែងតែអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់ការអនុវត្តវិធានការនានាក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពទាំងនោះ រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក និងប្រធានអង្គភាព ត្រូវពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយត្រូវចាត់តាំងឲ្យមានការវាស់កម្តៅ និងលាងដៃជាមួយទឹកអាល់កុល ឬអាល់កុលជែល មុនពេលចូលធ្វើការ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការរក្សាគម្លាត សុវត្ថិភាពបុគ្គល និងកាត់បន្ថយការជួបជុំជាដើម។
អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានលេចចេញនូវសញ្ញាណនៃការឆ្លងចូលក្នុងសហគមន៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ (ហៅថា “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា”) ក្រសួងមហាផ្ទៃពិនិត្យឃើញថា មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលក្នុងព្រឹត្តិការណ៍នេះ បានស្ម័គ្រចិត្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីបន្តពង្រឹងការអនុវត្ត វិធានការនានា សំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងមហាផ្ទៃចេញបទបញ្ជាដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរូតរះទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ នៅតាមទីតាំងនានាដែលកំណត់ដោយក្រសួង សុខាភិបាល ព្រមទាំងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយមិនត្រូវដើរចេញក្រៅផ្ទះ ឬកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើ ចត្តាឡីស័កនេះ សំដៅទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំពោះអ្នកដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី១ រួចហើយ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តទៅធ្វើរោគវិនិច្ឆ័យ រកវីរុសនេះជាបន្តបន្ទាប់ តាមកាលបរិច្ឆេទដែលកំណត់ដោយក្រសួងសុខាភិបាល។ ផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់ មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារពីចម្ងាយតាមរយៈអនឡាញ (Online)៕ ដោយ៖បញ្ញាស័ក្តិ