Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់​ហើយ​ពិបាក​និយាយ​ជាង​ក្មេង​ទៀត​! មីង​ម្នាក់​បដិសេធ​ពាក់​ម៉ាស ទោះ​ស្លាប់​ក៏​មិន​ពាក់​ដែរ ដោយ​លើក​ហេតុផល​ដ៏​ហួសចិត្ត​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​យើង​គ្រប់គ្នា​បានទទួល​ជ្រាប​រួចហើយ ជុំវិញ​ករណី​ជំងឺ​កូ​វីដ​១៩ ដែល​នៅតែ​កំពុង​បន្ត​កើតមាន នៅតាម​បណ្តា​ប្រទេស​មួយចំនួន ។ ជាក់ស្តែង ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះឡើង​សារជាថ្មី និង​ត្រូវបាន​ចាត់ទុកជា​លើក​ទី​៣​ហើយ សម្រាប់​ប្រទេស​កម្ពុជា​យើង​នៅពេលនេះ​។ ហើយ​នៅក្នុង​ដំណាក់កាល​នេះ​នេះ​ផងដែរ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាធារណជន និង​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ត្រូវអនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាល​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ នៅក្នុង​សហគមន៍​។

​ប៉ុន្តែ ទន្ទឹមនឹង​មនុស្ស​គ្រប់ៗ​គ្នា កំពុងតែ​បង្ហាញ​ក្តី​ព្រួយបារម្ភ និង​នាំគ្នា​ស្វះស្វែង​ដើម្បី​បង្ការ​ការពារ​ពី​ការឆ្លង ក៏​ស្រាប់តែ​មីង​ម្នាក់​បែរជា​បង្ហាញ​ឥរិយាបទ​ដ៏​ហួសចិត្ត បដិសេធ​ពាក់​ម៉ាស​សោះឡើយ បើ​បុគ្គលិក​នៅ​កន្លែង​ផ្តល់​សេវាកម្ម​មួយកន្លែង ខិតខំ​ពន្យល់​ណែនាំ​យ៉ាងណាក៏ដោយ​។​

​តាមរយៈ​វីដេអូ​ឃ្លី ស្ត្រី​វ័យ​ចំណាស់​រូបនេះ បាន​និយាយ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ថា «​អត់​យក​ទេ វា​មិនត្រូវ​ពាក់​ម៉ាស ហើយ​បើសិន​មាន​កូ​វីដមែន នោះ​តាមផ្លូវ​មក​ម៉េច​រួច​ទៅ​…»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បានធ្វើ​ការរិះគន់ និង​ព្រលះ​មីង​រូបនេះ​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​អ៊ុ​អើយ​អ៊ុ ចាស់​ហើយ​ក្បាលរឹង​ទៀត គេ​ខ្លាច​ម៉ា​នគរ​ណា​អ៊ុ​, លើក​លោក​នេះ​មាន​មនុស្ស​ចាស់​ប្រភេទ​ហ្នឹង​ប៉ុន្មាន​នាក់​ទៀត​, យ៉ាប់​និយាយ​ជាង​ក្មេង​ទៀត​អ៊ុ​ស្រី គេ​ធ្វើ​ល្អ​ហើយ​, មិនមែន​ស្លាប់​តែ​ម្នាក់​ឯណា មិនចេះ​ការពារ​ខ្លួន​ចឹ​ង ចាស់​ហើយក៏​ពិបាក​និយាយ​ម្ល៉េះ​, មនុស្ស​ចាស់​ខ្លះ​ក្បាលរឹង​ហួស មិនឃើញ​ក្តារ​មឈូស មិន​ស្រក់​ទឹកភ្នែក​មែន​, មនុស្ស​ចាស់​ខ្លះ​តែ​ប៉ុណ្ណឹង គាត់​មានះ​ណាស់ មិន​ងាយ​គាស់​ទេ ទាល់តែ​ប៉ះ​ក្នុង​គ្រួសា​គាត់​ឆ្លង​ម៉​ង​ទើប​គាត់​ជឿ​, សូម​ប្រាប់​ទៅ​មីង​ថា ឥរិយាបទ​តែ​ប៉ុណ្ណឹង បើ​នៅ​ស្រុក​គេ​គឺ​ច្បាស់​ជា​គុក​ហើយ​ណា​មីង​,…»៕ ដោយ​៖ លឹម ហុង​

 

 

spot_img
×