Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខាលើអនុស្សរណៈដំណើការអនុម័ត គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣

spot_img

គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ នេះ ជាគម្រោងបន្ត ពីការអនុវត្តដោយជោគជ័យនូវ គម្រោងកែលម្អផ្លូវជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលសុទ្ធសឹងជាគម្រោងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងក្រាលបេតុង ក្នុងខេត្តគោលដៅ ក្នុងនោះ គម្រោងកែលម្អផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តចាប់ពីឆ្នាំ២០១១ ដល់ ២០១៥ លើផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៥៤៣ គីឡូម៉ែត្រ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រសួងបាន និងកំពុងអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ ២០២០ លើផ្លូវក្រាលកៅស៊ូ DBST និងក្រាលបេតុង ប្រវែង ១.២០០គីឡូម៉ែត្រ។

ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំជាមួយក្រុម បេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីដំណើការអនុម័ត គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ក្រោមអធិបតីភាពលោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មកទៀត លោកសួស គង់ រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក Takeshi Fukayama ប្រធានក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជាកិច្ចចាប់ផ្តើមនៃដំណើរការគម្រោង។

លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងដំណើរការសកម្មភាព កែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៨០៩គីឡូម៉ែត្រ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់​ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពត រយៈ ពេល ៥ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយប្រើប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ១៣២ លានដុល្លារ ក្នុងនោះមាន បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១២ លានដូល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០ លានដូល្លារ និងធនាគារអាហរ័ណនីហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Kexim Bank of Korea) ៦០ លានដូល្លារ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×