Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ខ្មែរ​នៅ​អូស្ត្រាលី​ចាក់​សម្លាប់​ម្តាយ​ឯង និង​របួស​ប្អូនស្រី​និង​យាយ​

spot_img

​វេ​ប​សាយ ​Daily Mail ​អូស្ត្រាលី​បាន​ផ្សាយ​ឲ្យ​ដឹងថា​ កូន​ខ្មែរ​ម្នាក់​អាយុ​ទើប​១៥​ឆ្នាំ​ត្រូវបាន​គេ​សង្ស័យថា​ជា​ជនដៃដល់​ចាក់​សម្លាប់​ម្តាយ​ខ្លួនឯង និង​ចាក់អោយ​របួសធ្ងន់​ដល់​ប្អូនស្រី​អាយុ​៣​ឆ្នាំ​និង​យាយ​បង្កើត​អាយុ ៧០​ឆ្នាំ ក្នុង​ជម្លោះ​នៅក្នុង​ផ្ទះ​ស្ថិត​ក្នុងភូមិ​Narre Warren​នៃ​ក្រុង ម៉ែ​ល​ប៊​ន​។​

​ជនសង្ស័យ​នេះ​មានឈ្មោះ​ទេព ចាន់ណា​ អាយុ​១៥​ឆ្នាំ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​។ វា​ក៏ត្រូវ​របួស​ដឹក​ចូល​ពេទ្យ​ដែរ មុនពេល​ប៉ូលិស​ទៅដល់​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​៣០​វិច្ឆិកា​កន្លងមកនេះ​។ ចំណែក​ស្ត្រី​ដែល​ស្លាប់​នោះ​អាយុ​៤២​ឆ្នាំ​ត្រូវជា​ម្តាយបង្កើត​។ គាត់​របួសធ្ងន់​នៅក្នុង​ផ្ទះ​និង​បាន​ស្លាប់​ពេល​ដឹក​ដល់​ពេទ្យ​។​

​អ្នកជិតខាង​និយាយថា គ្រួសារ​នេះ​ល្អ មិនដែល​ឃើញ​មានរឿង​ឈ្លោះ​គ្នា​ទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×