Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​លេង​ជល់​មាន់ អាប៉ោង ភ្នាល់​ដាក់​លុយ​រាប់លាន​រៀល មួយថ្ងៃៗ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​បង្ក្រាប​

spot_img

​ស្ទឹងត្រែង​៖ សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ហាក់​មើលមិនឃើញ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ ទ្រង់ទ្រាយ​ធំ​រាប់លាន​រៀល មាន​ជល់​មាន់ អាប៉ោង​ជាដើម​។ ទីតាំង​ល្បែង​ដ៏​ធំ​មួយ​នោះ ស្ថិតនៅ​ចំណុច ចំការ​ស្វាយចន្ទី​ភូមិ រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ បើក​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​មិនដឹងថា​មាន​ខ្នង​ធំ​ប៉ុណ្ណា​ទេ ទើប​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​មិន​ហ៊ាន​ប៉ះពាល់​។​

​គេ​ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន ជិះ​ម៉ូតូ​ស្ពាយ​កន្ត្រ​កមាន់ ចូលទៅ​លេង​យ៉ាង​កុះករ​ស្រែក​ហ៊ោកញ្ជ្រៀវ​។ ចំណែក​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ហាក់ដូចជា​មើលរំលង ឬក៏​ទុកជា​ឆ្នាំងបាយ​ទើប​មិន​ហ៊ាន​ចុះបង្ក្រាប​។​

​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា ម្ចាស់​វង់ល្បែង​ស៊ីសង​បាន​រត់ការ​សូកប៉ាន់ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​អស់ ហើយ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុង​ខេត្ត​។ គេ​លេង​ភ្នាល់​គ្នា​ក្នុង​១​គូៗ រហូតដល់​រាប់លាន​រៀល​ឯណោះ​។​

​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​មានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង​នោះ​៕ ដោយ​៖​សុខុម​

spot_img
×