Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ប្រកាស​ពី​ការផ្ទុះ​ជំងឺផ្តាសាយបក្សី​ជាថ្មី​

spot_img

​ក្រសួងកសិកម្ម​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី ១ ធ្នូ​នេះ​ថា ជំងឺផ្តាសាយបក្សី​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្ត​ទី ៤ របស់​ជប៉ុន ខណៈ​រលក​នៃ​ការចម្លង​វីរុស​នៅ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មួយ​នេះ​បាន​ផ្ទុះឡើង​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​។​

​ក្រសួងកសិកម្ម​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា គ្រុនផ្តាសាយ​បក្សី​ត្រូវបាន​គេ​រកឃើញ​នៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​ក្នុង​ទីក្រុង​Hyuga នៅលើ​កោះ​គ្យូស៊ូ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​។ ក្រសួង​បាន​និយាយថា វីរុស​នេះ​មិនមាន​លទ្ធភាព​ចម្លង​ទៅ​មនុស្ស​នោះទេ ចំពោះ​ការបរិភោគ​បក្សី​ឬ​ស៊ុត​នោះ​។​

​ការផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៦ ហើយ​បានចាប់ផ្តើម​កាលពី​ខែ​មុន​នៅក្នុង​ខេត្ត​កា​ហ្គា​វ៉ា​នៅលើ​កោះ Shikoku ដែល​នៅជាប់​នឹង​កោះ Kyushu ។ មាន់​ចំនួន ៤ ម៉ឺន​ក្បាល​នៅ​កសិដ្ឋាន​មី​យ៉ា​ហ្សា​គី​នឹង​ត្រូវគេ​សម្លាប់​និង​កប់ ខណៈ​ការនាំចេញ​ក្នុង​ចម្ងាយ ៣ គីឡូម៉ែត្រ​ជុំវិញ​កសិដ្ឋាន​នឹង​ត្រូវបាន​រឹតត្បិត​។​

​សកម្មភាព​ថ្មី​នេះ​មានន័យថា​មាន់​ជាង ១,៨ លាន​ក្បាល​នឹងត្រូវ​បានសម្លាប់ ចាប់តាំងពី​ការផ្ទុះ​ចុងក្រោយបង្អស់​បានចាប់ផ្តើម​។ ការផ្ទុះ​ជំងឺផ្តាសាយបក្សី​ចុងក្រោយ​របស់​ប្រទេស​ជប៉ុន​គឺ​នៅ​ខែមករា​ឆ្នាំ ២០១៨ នៅ​ខេត្ត​កា​កា​វ៉ា​ផងដែរ នៅពេលដែល​មាន់​ចំនួន ៩១.០០០ ក្បាល​ត្រូវបាន​សម្លាប់​។​

​ការផ្ទុះ​ដ៏​ធំ​ចុងក្រោយ​គឺ​រវាង​ខែវិច្ឆិកា​ឆ្នាំ ២០១៦ និង​ខែមីនា​ឆ្នាំ ២០១៧ នៅពេល​មាន់​សរុប​ចំនួន ១,៦៧ លាន​ក្បាល​ត្រូវបាន​សម្លាប់ ដោយសារតែ​ជំងឺផ្តាសាយបក្សី H5N6 ។​

​ជំងឺផ្តាសាយបក្សី​កំពុង​ត្រូវបាន​គេ​រាយការណ៍​ទូទាំង​ពិភពលោក​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ បញ្ជាក់​ពី​ករណី​មួយទៀត​នៅក្នុង​ការផ្ទុះ ដែល​បានធ្វើ​ឱ្យមាន់​និង​ទា​ប្រហែល ៤០០.០០០ ក្បាល​ត្រូវបាន​សម្លាប់​។​
​នៅ​ទ្វីបអឺរ៉ុប​ឧស្សាហកម្ម​ប​សុ​បក្សី​បាន​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខណៈដែល​ទម្រង់​ឆ្លង​រាលដាល​ខ្លាំង​និង​ងាប់​នៃ​ជំងឺផ្តាសាយបក្សី​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅលើ​ទ្វីប​៕
ប្រភព​៖ រ៉​យ​ទ័​រ
​ដោយ​៖CEN

spot_img
×