Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ហូជីមិញ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​ទីក្រុង​នេះ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន នៅ​ទីក្រុង​ហូជីមិញ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​ទីក្រុង​ហូជីមិញ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ជា​លើក​ទី​១ បន្ទាប់ពី​ស្ងប់ស្ងាត់​រយៈពេល​៣​ខែ​កន្លងមក​។​

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សូម​ជម្រាបជូន​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា ស្នាក់នៅ ឬ​កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម មេត្តា​ជ្រាប ថា យោងតាម​សារព័ត៌មាន​វៀតណាម (Viet Nam News) ចេញផ្សាយ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បានឱ្យដឹងថា នៅ​ទីក្រុង​ហូជីមិញ​បាន​រកឃើញ​ករណី ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ជា​លើក​ទី​១ បន្ទាប់ពី​ស្ងប់ស្ងាត់​រយៈពេល ៣​ខែ​កន្លងមក​។ អ្នក​ឆ្លង ជំងឺ​ជា​បុរស រស់នៅក្នុង​ទីក្រុង​ហូជីមិញ និង​ត្រូវជា​មិត្តភក្តិ​របស់​នារី​បម្រើ​ការងារ​លើ​យន្តហោះ​នៃ​ក្រុមហ៊ុន អាកាសចរ​វៀតណាម​អ៊ែរ​ឡាញ ដែល​បានធ្វើ​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៩ ខែ វិច្ឆិកា ឆ្នាំ​២០២០​។

​អាជ្ញាធរ​វៀតណាម​កំពុង​ស្វែងរក និង​កំណត់​អត្តសញ្ញាណ​អ្នក​ធ្លាប់​ទាក់ទង​ជាមួយ​អ្នកជំងឺ​នេះ​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អ្នកជំងឺ​នេះ​បាន​ចូល​ហាង​កា​រ៉ា​អូ​ខេ និង​ហាង​កាហ្វេ​មួយកន្លែង​។ បច្ចុប្បន្ន កន្លែង​ទាំងនោះ​ត្រូវបាន​បិទ ហើយ​អាជ្ញាធរ​បាន​បញ្ជូន​មន្ត្រី​ចុះ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​។ រហូតមកដល់​បច្ចុប្បន្ន មាន​អ្នក​ទាក់ទង​ផ្ទាល់ (​ក្រុម F1) ចំនួន ៣៨​នាក់ និង​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល (​ក្រុម​F2) ចំនួន ១៥៤​នាក់​។ ទន្ទឹមនេះ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានចេញ​វិធានការ​ណែនាំ ដល់​មន្ទីរ​សុខាភិបាល​ទីក្រុង​ហូជីមិញ និង​អាកាសចរ​វៀតណាម​អ៊ែរ​ឡាញ ត្រូវអនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ តាម​វិធានការ​សុវត្ថិភាព និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ស្ថាន​ឯកអគ្គរាជទូត សូម​និស្សិត សិក្ខាកាម​យោធា​-​នគរបាល និង​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម មេត្តា​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភ័ព ការពាក់​ម៉ាស ការរក្សា​អនាម័យ និង​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ វៀតណាម​ឱ្យបាន​ខ្ជាប់​ខ្លួន ដើម្បី​ការពារ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×