Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវបាន​មេខ្យល់​ឆបោក​យកទៅ​នៅ​ប្រទេស​ចិន ដោយ​រូបភាព​រៀបការ​ប្តី​ជនជាតិ​ចិន !​សមត្ថកិច្ច​កំពុង ស្វែងរក​តម្រុយ និង​ទីកន្លែង​ស្នាក់នៅ​របស់​ជនរងគ្រោះ​

spot_img

ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ជម្រាបជូន​ថា ករណីនេះ​ជំនាញ​បានទទួល​បណ្ដឹង រៀបចំ​ឯកសារ​ទៅ​ក្រសួងការបរទេស និង​ក្រុមការងារ​មេគង្គ​ឡាន​ឆាង តាមរយៈ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ដើម្បី​ជួយសង្គ្រោះ​ហើយ ។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​បានទទួល​ព័ត៌មាន​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ វាសនា​កូនស្រី ទី​បួន ដោយបាន​សរសេរ​ខ្លឹមសារ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា ពុំមាន​សេរីភាព​ក្នុងការ​រស់នៅ បន្ទាប់ពី​ចាញ់បោក​មេខ្យល់​រៀបការ​ប្ដី​ជនជាតិ​ចិន និង​ទ​ទួ​ច​សំណូមពរ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អន្តរាគមន៍​ជួយសង្គ្រោះ​ត្រឡប់មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​។ ក្នុង​ខ្លឹមសារ​សំណេរ​បញ្ជាក់ថា នាង​មានឈ្មោះ ធួ​ក សុ​ភី អាយុ ២០ ឆ្នាំ នៅ​ភូមិ​ឃ្សឹប​ក្រៅ ឃុំ​ឃ្សឹប​ក្រៅ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​អនុវត្តតាម​មតិ​ចង្អុល​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម លោកជំទាវ អគ្គ​ស្នងការរង​ទទួល​ផែន​ការងារ​ជំនាញ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ​ស្វែង​រកឃើញ​សាច់ញាតិ និង​បាន​សាកសួរ​ព័ត៌មាន​លម្អិត ដើម្បី​ធ្វើការ​ស្រាវជ្រាវ កំណត់​អត្តសញ្ញាណ​ជ​នស​ង្ស័​ុ​យ​ជា​មេខ្យល់ និង​បាន​ស្រប​សម្រួល​ឱ្យ​ម្ដាយ​នារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​អន្តរាគមន៍​សង្គ្រោះ​កូនស្រី​របស់គាត់​ឱ្យ​ត្រឡប់មក​ប្រទេស​កំណើត​វិញ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន នាយកដ្ឋាន​បាន​សហការ​ជាមួយ​ក្រុម​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​តម្រុយ និង​ទីកន្លែង​ស្នាក់នៅ​របស់​ជនរងគ្រោះ​ខាងលើ ដើម្បី​មាន​មូលដ្ឋាន​ពិតប្រាកដ​ក្នុងការ​អនុវត្ត​នីតិវិធី​អន្តរាគមន៍​សង្គ្រោះ​នារី​រងគ្រោះ​ខាងលើ ត្រឡប់មក​ប្រទេស​កំណើត​វិញ​។​

​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន បាន​បញ្ជូន​ព័ត៌មាន​បន្ថែមទៀត រួមមាន​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​អាសយដ្ឋាន អត្តសញ្ញាណ​បណ្ណ​ប្ដី​ជនជាតិ​ចិន ឲ្យ​ទៅ​ក្រុមការងារ​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ស្រាវជ្រាវ​សង្គ្រោះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏ដូចជា​ការចូលរួមចំណែក​ស្វែងរក​យុត្តិធម៌​សង្គម​៕​ដោយ​៖​ប​ញ្ញ​ស័ក្តិ​

 

 

 

 

spot_img
×