Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូ​ពេទ្យ​ម្នាក់​ប្រាប់ថា មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ច្រើន​នាក់​យល់ច្រឡំ បែរជា​បោះបង់​ថ្នាំពេទ្យ​ចោល ងាក​ប្រើ​អាហារ​បំប៉ន​ឃូ​ស៊ី COOSEA ជំនួស ស្រាប់តែ​…

spot_img

​ពាក្យ​ថា «​ឱសថ​» នោះ​អ្នកណាៗ​ក៏​ប្រាកដជា​បាន​ស្គាល់​ច្បាស់​ដែរ ហើយ​សូម្បី​មនុស្ស​នៅ​ទូទាំង​ពិភពលោក​យើង​នេះ ក៏បាន​ទទួលស្គាល់​ពី​គុណ​តម្លៃ​នៃ «​ឱសថ​» នេះ​ផងដែរ​។ ប៉ុន្តែ ប្រហែល​ជាមាន​មនុស្ស​មួយចំនួន​តូច គឺ​នៅ​មិនទាន់​ដឹង​ពី​គុណវិបត្តិ​របស់​វា​នៅឡើយ ព្រោះថា​ឱសថ គឺជា​អាវុធ​មុខ​ពីរ ដែល​ក៏​អាចជា​ថ្នាំ​ទិ​ព​ព្យាបាល​ជំងឺ​មនុស្ស សត្វ ឲ្យ​ជាសះស្បើយ និង​ក៏​អាចជា​អ្នក​សម្លាប់​មនុស្ស​បាន​ផងដែរ​។​

​ពិតមែន​ហើយ មនុស្ស​ភាគច្រើន គឺ​តែងតែ​ផ្តល់​តម្លៃ​ដល់​ថ្នាំសង្កូវ (​ឱសថ​) ខ្លាំងណាស់ ព្រោះថា​វា​គឺជា​វត្ថុ​ម្យ៉ាងដែ​លអាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន និង​ជួយ​សម្រាល​ជំងឺ​របស់លោក​អ្នក​បាន​មួយកម្រិត​ថែមទៀត​ផងដែរ ក្នុងនោះ​មិន​ថា​មនុស្ស​ចាស់ ឬ កុមារ​។ ប៉ុន្តែ ទន្ទឹមនឹង​គុណសម្បត្តិ​ដ៏​ធំធេង​នេះ​ផងដែរ ឱសថ​ក៏​ជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​បាន​ផងដែរ​។ ហេតុនេះ ដើម្បី​ប្រើប្រាស់ «​ឱសថ​» ឲ្យ​បាន​ត្រឹមត្រូវ ដែល​ជៀសវាង​នាំទុក្ខ​ដល់​ខ្លួន មនុស្ស​ម្នាក់ៗ​ត្រូវ​ដឹង​ពី​តួនាទី​របស់​វា​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មុននឹង​សម្រេចចិត្ត​ប្រើប្រាស់ ដើម្បី​ជួយ​បំពេញតម្រូវការ​នៅពេល​យើង​ឈឺ​ស្កាត់​ម្តងម្កាល​។​

​ទាក់ទង​នឹង​ការលើកឡើង​ខាងលើនេះ​ផងដែរ ថ្មីៗ​នេះ លោកគ្រូ​ពេទ្យ​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kimsan Sam បាន​ណែនាំ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ឲ្យ​បានដឹង​ពី​គុណវិបត្តិ​របស់​ផលិតផល​អាហារ​បំប៉ន​សុខភាព​ឃូ​ស៊ី (COOSEA) ដែល​ពុំ​អាច​យកមកប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​នោះទេ​។ ក្នុងនោះ លោកគ្រូ​ខាងលើ​បាន​លើកឡើងថា​៖ «​មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ជាច្រើន​នាក់​ដែល​គាត់​យល់ច្រឡំ​ថា​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ការពារ​ជំងឺ​ជាច្រើន​ទៀត ហើយ​បែ​ជា​បោះបង់​ថ្នាំពេទ្យ​ចោល​ងាក​មក​ប្រើ​វីតាមីន​នេះ​វិញ ជាហេតុ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់ នាំអោយ​ជំងឺ​គាត់​កាន់តែ​ធ្ងន់ធ្ងរ​និង​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត សូមអ្នក​ដែល​លក់​ថ្នាំ​ប្រភេទ​នេះ​កុំ​ព្រោះតែ​លុយ សូមកុំ​ណែនាំ​អ្នកជំងឺ​លើសពី​ការពិត ប្រ​យ័​ត្ត​បាប​។​»​។

​តែ​យ៉ាងណា គេ​ក៏​ស្រាប់តែ​បានឃើញ​មហាជន​ជាច្រើន ហាក់​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការលើកឡើង​របស់លោក​គ្រូពេទ្យ​រូបនេះ ដោយ​ពួកគេ​បានធ្វើការ​ឆ្លើយតប និង​ពន្យល់​ទៅវិញ​ថា​៖ «​ខ្ញុំ​ចង់​សួ​របង​អ្នក​ផុស​និង គាត់​មានបាន​សួរ​អ្នកលក់​ច្បាស់​ហើយ រឺ​នៅ​ថា​ពេល​ប្រើ​ឃូ​សុី​ហើយ អោយ​ផ្ដាច់​ថ្នាំពេទ្យ រឺក៏​បង​ចេះតែ​ស្មាន​ដោយ​ខ្លួនឯង​ទេ បើ​មិន​ពិត​បង​កុំ​ចេះតែ​បង្ខូច​ផលិតផល​គេ​ចឹ​ង​បង​, ប៉ា​ខ្ញុំ​ក៏មាន​ជម្ងឺ​ទឹកនោមផ្អែម​ដែរ ខ្ញុំ​ក៏បាន​ទិញ​ឃូ​សុី​អោយ​គាត់​ញុំ​ដែរ អ្នកលក់​ក៏បាន​ណែនាំ​អោយ​បន្ត​ប្រើ​ជាមួយ​ថ្នាំពេទ្យ​ដែរ ពួកគាត់​មិនបាន​អោយ​ចោល​ថ្នាំពេទ្យ​ទេ គឺ​គ្រាន់តែ​ទុកចន្លោះ​ពេលវេលា​ក្នុងការ​ញុំ​ពី មួយ​ម៉ាង ទៅ​ពីរ​ម៉ាង​ប៉ា​ខ្ញុំ​ញុំ​ឃូ​សុី គាត់​ធូរស្រាល​ច្រើនណាស់ ហើយ​សុខភាព​គាត់​ក៏​រឹងមាំ​ជាង​មុន​ណាស់ដែរ​, ចាស​បង ឃូ​សុី​ជា​អាហារ​បំប៉ន មិនមែនជា​ថ្នាំ​ទេ អ្នកលក់​ក៏​គេ​បានបញ្ជាក់​ច្បាស់លាស់​ណាស់ មុននឹង​លក់​អោយ​អ្នកទិញ​ទៅ​, បង​និយាយ​ត្រូវ​ ​ខ្ញុំ​ប្រេី​ក៍​អ្នកលក់​ណែនាំ​ប្រាប់​ចឹ​ង​ដែរ​, ចា​អូន​អ្នកលក់​មុននឹង​លក់​អោយ​អតិថិជន​គេ​ត្រូវ​សួរ​ពី​បញ្ហា​អ្នកជំងឺ​ដែរ​អត់​មែន​ចេះតែ​លក់​អោយ​គាត់​ទេ​ហើយ​ក៍បាន​ប្រាប់​ពី​របៀប​ញាំ​ហើយ​អោយ​គាត់​តម​នេះ​តម​នោះ​ហើយ​បើ​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម បេះដូង ខាង​ក្រុមហ៊ុន​រឺ​តំណាង​មិនបាន​អោយ​គាត់​ផ្តាច់​ថ្នាំពេទ្យ​ទេ​ហើយ​អោយ​ញាំ​ចន្លោះ​ពីគ្នា​ពី​ម៉ោង​ម្តង​»៕ ដោយ​៖ លឹម ហុង​

spot_img
×