Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FBI ត្រូវគេប្រាប់ទុកមុនថា អាចនឹងមានគំរោងបាញ់ប្រហារនៅរដ្ឋ Florida ប៉ុន្តែមិនបានចាត់វិធានការ

spot_img

ប្រធានការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) កំពុងប្រឈមនឹងការទាមទារយ៉ាងខ្លាំងឲ្យលោក ចុះចេញពីតំណែង ក្រោយពេលភ្នាក់ងារនេះទទួលស្គាល់ថា ខ្លួនបានទទួលការព្រមានពីអ្នកផ្តល់តម្រុយថា ជនសង្ស័យម្នាក់មានគំរោងបាញ់ប្រហារនៅរដ្ឋ Florida ទោះយ៉ាងណា FBI មិនបានចាត់វិធានការធ្វើតាមការព្រមាននោះឡើយ។

ការទទួលស្គាល់ថា ខ្លួនទទួលការរាយការណ៏ពីគំរោងបាញ់ប្រហារនេះ កើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលអតីតសិស្សវិទ្យាល័យម្នាក់ឈ្មោះ Nikolas Cruz អាយុ ១៩ បានធ្វើការបាញ់រះនៅក្នុងបរិវេណវិទ្យាល័យមួយកន្លែងក្នុងរដ្ឋ Florida បណ្តាលឲ្យមនុស្សចំនួន ១៧នាក់ស្លាប់បាត់បង់ជីវិត។

អភិបាលរដ្ឋ Florida ឈ្មោះ Rick Scott បានស្នើឲ្យប្រធាន FBI ឈ្មោះ Christopher Wray ចុះចេញពីតំណែង និងបានលើកឡើងថា ការបរាជ័យក្នុងការចាត់វិធានការឲ្យទាន់ពេល គឺមិនអាចទទួលយកបានឡើយ។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលធ្វើការបាញ់ប្រហារនៅវិទ្យាល័យក្នុងទីក្រុង Parkland ស្ថិតក្នុងរដ្ឋ Florida គឺជាអតីតសិស្សសាលានៅទីនោះ ដែលត្រូវបានគេបណ្តេញចេញ។

បន្ទាប់ពីមានការបាញ់ប្រហារ សិស្ស និងឪពុកម្តាយរបស់ពួកបានទាមទារឲ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើង ដើម្បីការពារសិស្សដទៃទៀត៕ សុភ័ក្ត្រ

spot_img
×