Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា នរោត្តម សីហមុនី លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ដើម្បី​បន្តសកម្មភាព​ជនពិការ​ភាព​

spot_img

​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជសារ​ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២២ និង​អន្តរជាតិ​លើក​ទី​៣៨ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។​

​ព្រះមហាក្សត្រ បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ប្រកបដោយ​នឹក រលឹក ស្រឡាញ់​ជាទីបំផុត អំពី​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល និង​ក្នុង​ព្រះបរមនាម​ផ្ទាល់​របស់​ព្រះអង្គ សូម​ជូន​ចំពោះ​បងប្អូន ក្មួយៗ​មាន​ពិការភាព​គ្រប់រូប​និង​គ្រប់​ក្រុមគ្រួសារ សូម​មាន សុខភាព​ល្អ សុភមង្គល ជៀស​ផុ​តី​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​កោតសរសើរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានធ្វើឱ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន កូនចៅ មាន​ពិការភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ព្រះមហាក្សត្រ​សូម​សម្តែង​នូវ​ហ​ប្ញ​ទ័យ​គាំទ្រ ដោយស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ឆន្ទៈ​ខ្ពស់​ប្រកបដោយ​ភាពប្រាកដនិយម ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​ជន់​ងាយ​រងគ្រោះ ពិសេស​ជន​មាន​ពិការភាព ។​

​ជា​រៀងរាល់ឆ្នាំ ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ដែល​ធ្វើការ​លើ​វិស័យ​ពិការភាព តែង​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែធ្នូ ។ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ជាស​កល ខ្ញុំព្រះករុណា ខ្ញុំ​សូម​អំពាវនាវ​ដល់ បងប្អូន​ជនរួមជាតិ ពិសេស​ជន​មាន​ពិការភាព​ទាំងអស់ ធ្លាក់​ការជួបជុំ តាម​ការណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលមាន​ភាព ប៉ិនប្រសប់​ឈ្លាសវៃ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​១៩​នេះ ។​

​បើទោះបីជា​ឆ្នាំ​២០២០​នេះ ព្រះរាជាណាចក្រ​កម្ពុជារ​បស់​យើង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ និង​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្ដី ខ្ញុំព្រះករុណា ខ្ញុំ​បាន​យល់​អំពី សកម្មភាព​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង -​ស្ថាប័ន កាកបាទក្រហមកម្ពុជា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សប្បុរសជន​នានា​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដោះស្រាយ ជម្នះ គ្រប់​ឧបសគ្គ​ក្នុង​គ្រា​ដ៏​លំបាក​កន្លងមក ។ ប្រការនេះ បានបង្ហាញ​អំពី​ការរួបរួម​ជាតិ ស្រឡាញ់ ជាតិ មាតុភូមិ ស្រឡាញ់​ប្រជាជន ក្រោម​ដំបូល​នៃ​សន្តិភាព ដែល​ប្រជារាស្ត្រ​ទូទាំងប្រទេស ប្រាថ្នា​ចង់បាន ។​

​ទន្ទឹមនឹងនេះ សុខុមាលភាព​របស់​ជ​ន​មាន​ពិការភាព ត្រូវបាន​យកចិត្ត​ទុក្ខ​ដាក់ នឹង​ក្លាយជា​កម្មវត្ថុ​អាទិភាព​ក្នុង​ការធ្វើអន្តរាគមន៍ និង​សង្គ្រោះបន្ទាន់​ពី​គ្រោះ​ហានិភ័យ​ប្រកបដោយ​សុវត្ថិភាព ។ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​នានា​ត្រៀម​បំពាក់​បន្ថែម ឧបករណ៍ សម្ភារៈ បរិក្ខារ​បរិភោគ ទីកន្លែង និង​យន្ត​ការជំនាញ​ដោយ​ផ្តោត​ជាពិសេស​លើ​ជន មាន​ពិការភាព​ក្នុងអំឡុងពេល​ស្តារឡើងវិញ​ក្រោយ​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង កន្លងមក ។​

​សព្វថ្ងៃនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានធ្វើឱ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន កូនចៅ មាន​ពិការភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ខ្ញុំព្រះករុណា ខ្ញុំ​សូម​សម្តែង​នូវ​ហឫទ័យ​គាំទ្រ ដោយស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ឆន្ទៈ​ខ្ពស់​ប្រកបដោយ​ភាពប្រាកដនិយម ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​ជន់​ងាយ​រងគ្រោះ ពិសេស​ជន​មាន​ពិការភាព ។​

​សមិទ្ធផល​ធំៗ​ខាងលើនេះ បាន​សបញ្ជាក់​អំពី​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បម្រើឱ្យ​បុព្វហេតុ​ដ៏​ថ្លៃថ្លា​របស់​ជន​មាន​ពិការភាព​កម្ពុជា ដែល​ខ្ញុំព្រះករុណា ខ្ញុំ​សូម​ធ្វើ ការលើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​បន្ថែមទៀត ដើម្បី​បន្តសកម្មភាព​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ និង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​ការគាំទ្រ​រាល់​សកម្មភាព​នានា​របស់​រាជ​រដ្ឋា ភិ​បាល​សម្រាប់​ជន​មាន់​ពិការភាព ដើម្បី​លុបបំបាត់​ឧបសគ្គ​រារាំង ឈានទៅ​ទទួលបាន​ឯករាជ បុគ្គល ភាពជា​ម្ចាស់ការ​ឱ្យបាន​រឹងមាំ ក្នុងទិសដៅ​សម្រេចបាន​នូវ​ការលើកកម្ពស់ និង​ការការពារ សិទ្ធិ​របស់​ជន​មាន​ពិការភាព ។​

​ជាថ្មី​ម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន ពិការភាព និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល តែងតែ​ផ្តល់​សេចក្តី​អាណិត​ស្រឡាញ់ សន្តោស​ប្រ​ណ៏​ចំពោះ​ជន​មាន​ពិការភាព ដែល​បាន ជួប​ទុក្ខលំបាក​នាពេល​កន្លងមក ។ ខ្ញុំព្រះករុណា ខ្ញុំ​សូម​អរគុណ​ចំពោះ​សហគមន៍ជាតិ និង អន្តរជាតិ​ដែលមាន​ទឹកចិត្ត​សប្បុរស​បានផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​ស្មារតី សម្ភារ និង​ថវិកា​ដ៏​ច្រើន ដើម្បី​ជួយ​ឱ្យ​វិស័យ​ពិការភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×