Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកពី​ខេត្តស្វាយរៀង យកមក​រថយន្ត​មក​លក់​នៅ​ភ្នំពេញ ហើយ​នាំគ្នា​ចូល​ម៉ាស្សា​ម្ដុំ​ផ្លូវ​លេខ​២០០៤ ស្រាប់តែ​ស្រី​ម៉ាស្សា​បន្លំ​យក​អស់ ៥០០០$

spot_img

​ភ្នំពេញ ៖ បងប្អូន​៣ នាក់​មកពី​ខេត្តស្វាយរៀង មក​លក់​រថយន្ត ដើម្បី​យកលុយ​ទិញ​រថយន្ត​ថ្មី​ជិះ​វិញ ស្រាប់តែ​បែកគំនិត​នាំគ្នា​ចូល​ម៉ាស្សា ត្រូវគេ​បន្លំ​យកលុយ​អស់ ៥០០០$​រួច​ផ្អើលឆោឡោ​រក​សម​ត្ត​កិច្ច​ជួយ​អន្តរាគមន៍​។ ហេតុការណ៍​ដែល​កើតឡើង​នៅវេលា​ម៉ោង ១២​និង ៣០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី​២ ខែធ្នូ​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២០០៤ ក្នុង​សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​សម្ដី​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ​មាន​គ្នា​បីនាក់ បាន​បើករ​ថយ​ន្តូ​កូរ៉េ​មួយគ្រឿង មកពី​ខេត្តស្វាយរៀង យកមក​លក់​នៅ​ភ្នំពេញ​ម្ដុំ​ផ្លូវ​លេខ​២០០៤ រួច​បាន​លុយ​១០៥០០​ដុល្លារ ។ ពេល​លក់បាន​លុយ​ហើយក៏​បែកគំនិត​បាននាំគ្នា​ទៅ​ចូល​ម៉ាស្សា​កោស​ជប់ ដើម្បី​ឲ្យ​ស្រួលខ្លួន​បន្តិច ។ ខណៈ​គាត់​ដោះ​ខោអាវ និង​កាបូប គាត់​យកទៅ​ព្យួរទុក​មិនទាន់បាន​ម៉ាស្សា​ស្រួលខ្លួន​ផង ស្រាប់​តែមាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មក​ស្រែក​នៅខាងមុខ​ហាង ធ្វើជា​ឆោឡោ​ថា ប៉ូលិស​មកហើយ រួច​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ធ្វើ​ឲ្យ​គេ​ទាំង​បីនាក់ មានការ​ភិតភ័យ​ដោយ​ខ្លាច​ប៉ូលិស​ចាប់​ដែរ ព្រោះ​គេ​ហាម​មិន​ឲ្យ​បើក​ហើយ​ពេលនោះ ក៏​នាំគ្នា​ចេញពី​ហាង​ម៉ាស្សា​ទាំង​ប្រញាប់ប្រញាល់ ហៅ​កង់​បី​ជិះ​មក​ផ្លូវ​វេ​ង​ស្រេង​រក​ផ្ទះសំណាក់​ដេក​នៅ​ម្ដុំ​បឹង​ក្រពើ ។ ស្រាប់តែ​ពេលមកដល់​ផ្ទះសំណាក់ ហើយ​បាន​ដោះ​កាបូបស្ពាយ​ចេញ រួច​ឆែក​រាប់​លុយ​នៅ​ក្នុងនោះ​ស្រាប់តែ​បាត់​លុយ ៥០០០$ រួច​ក៏បាន​យកលុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន ៦០០$ ដាក់​បន្លំ​ក្នុងការ​បូ​ប​វិញ ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​ក៏បាន​តេ​ហៅ​សមត្ថកិច្ច​សុំ​ជួយ​អន្តរាគមន៍ និង​ទៅ​ដាក់​ពាក​បណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ច្បាប់​។ ចំណែកឯ​ម្ចាស់​ទីតាំង​វិញ ចាក់សោ​បិតទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល​៕​ដោយ​៖​សា​មេ​ត​

 

spot_img
×