Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយរបួសធ្ងន់២នាក់ របួសស្រាល២នាក់

spot_img

កណ្តាល ៖ នគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយរបួសធ្ងន់២នាក់ ស្រី១នាក់របួសស្រាល២នាក់ស្រី ខូចខាតម៉ូតូស្រាល២គ្រឿងនៅ វេលាម៉ោង១៨:៤៥នាទីលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិ ធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ: នៅវេលា ថ្ងៃ ខែ ឆ្នាំខាងលើមានម៉ូតូមួយគ្រឿងម៉ាក Honda dreamC125 សេរី 2010 ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1C-8274 បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយឈ្មោះ កែវ ស្រីពៅ ភេទ ស្រី អយុ២២ឆ្នាំ ទីលំនៅភូមជយ័ឧត្ដម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលរបួសស្រាល។ អ្នករួមដំណើរឈ្មោះកែវ គឹមហ៊ាង ភេទស្រី អាយុ១៥ឆ្នាំទីលំនៅជាមួយគ្នារបួសស្រាល ។ លុះបើកមក ដល់កន្លែងកើតហេតុបានបុកគ្នាចំកណ្តាលទ្រូងថ្នល់ជាមួយម៉ូត៉ូម៉ាក Honda dreamC125 សេរី 2014 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CH-2951 ដែលកំពង់បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះឃុត គង់ ភេទ ប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលរបួសធ្ងន់។ អ្នករួមដំណើរឈ្មោះ ភួន ថាន ភេទ ស្រី អាយុ៤០ឆ្នាំប្រពន្ធ របួសធ្ងន់ បច្ចុប្បន្នជំនាញកំពង់បន្តនិតិវិធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×