Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តងនេះ​ជួប​ខ្មោច​ហើយ​! ជន​រោគ​ចិត្ត​លួច​ថត​ស្រីៗ​តាម​បន្ទប់ទឹក​សាធារណៈ ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ដាក់​ឡើង​ទ្រោម បន្ទាប់​នារី​រងគ្រោះ​បានដាក់​អន្ទាក់​…. (​វីដេអូ​ស្តែងៗ​)

spot_img

ករណី​ជនកំហូច ឬ ហៅថា​មនុ​ស្សរោគ​ចិត្ត ដែល​តែងតែ​ដើរ​លួច​ថត​ស្ត្រីៗ​ដូចជា​នៅតាម​បន្ទប់ទឹក ឬ ទីកន្លែង​ផ្សេងៗ ដែល​អាចធ្វើ​ទៅបាន​យ៉ាង​សម្ងាត់ គឺ​នៅតែ​កើតមានឡើង​ជារឿយ ហើយ​គេ​ក៏​មិនដឹង​ដែរ​ថា មាន​មនុស្ស​ស្រី​ប៉ុន្មាន​នោះទេ ដែល​ក្លាយជា​ជនរងគ្រោះ​នៅក្នុង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​នេះ​។​

​តែ​យ៉ាងណា ទង្វើ​ដ៏​អាក្រក់​នេះ យូរ​និង​ឆាប់​គង់តែ​អស់លក្ខណ៍​នោះទេ​។ ជាក់ស្តែង កាលពី​ថ្មីៗ​នេះ ជនកំហូច​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​ស្ត្រី​ម្នាក់ រួម​និង​ប្រជាពលរដ្ឋ បាន​ចាប់បាន​ស្តែងៗ ក្រោយពី​រូបនាង​បាន​បញ្ឆោត​ឲ្យ​អន្ទាក់ នៅក្នុង​កា​រ៉ា​ស់​សាំង​មួយ ដែល​រូបគេ​តែង​ឆ្មក់​ចូលធ្វើ​សកម្មភាព​លួច​ថត​ស្រី​ក្នុង​បន្ទប់ទឹក​។​

​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​វេលា​ម៉ោង ១០ យប់ ស្ថិតក្នុង​កា​រ៉ា​ស់​សាំង​មួយកន្លែង​នៅក្នុង​ស្រុក Bang Bua ខេត្ត Nonthaburi​។ ជនសង្ស័យ​រូបនោះ​មានឈ្មោះ Wuttichai អាយុ ៤៨ ឆ្នាំ​។​

​ស្ត្រី​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​នាក់​មានឈ្មោះ Po អាយុ ២៩ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើងមក​លើ​រូបនាង​កាលពីមុន នៅ​ឯកា​រ៉ា​ស់​សាំង​តែមួយ នៅក្នុង​ខែមិថុនា ឆ្នាំនេះ​។ ហើយ​នៅពេលនោះ នាង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅឯ​ប៉ុស្តិ៍​ប៉ូលិស Bang Bua Thong ហើយ​នៅពេល​សុំ​មើល​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព ក៏​បានឃើញ​រូបរាង​បុរស​រូបនេះ​ផងដែរ​។​

​ស្ត្រី​រងគ្រោះ​ខាងលើ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា មាន​ជនរងគ្រោះ​ជាច្រើន​នាក់ ដែល​ប្រើប្រាស់​បន្ទប់ទឹក​នៅក្នុង​កា​រ៉ា​ស់​សាំង​នេះ ត្រូវបាន​បុរស​រូបនេះ​លួច​ថត​យ៉ាង​សម្ងាត់​។

​តែ​ទោះយ៉ាងណា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា នាង​បាន​ចូលទៅ​ប្រើ​បន្ទប់ទឹក​ដដែល​នោះ​ម្តងទៀត ហើយក៏​បានឃើញ​មុខ​បុរស​រូបនេះ កំពុង​ឈរ​នៅក្នុង​កា​រ៉ា​ស់​សាំង​។ នៅពេលនោះ នាង Po ក៏បាន​ឲ្យ​មិត្ត​ប្រុស​របស់​នាង​នៅចាំ​ខាងក្រៅ​ដើម្បី​បុរស​នោះ ខណៈ​នាង​ធ្វើ​ពុត​ជា​ចូល​បន្ទប់ទឹក ដើម្បី​ថត​រាល់​សកម្មភាព​រប​ស់បុ​រស​នេះ​។​

​ដូច​ការរំពឹងទុក​មែ​ន គ្រាន់តែ​ឃើញ​នាង​ដើរ​តម្រង់​ទៅកាន់​បន្ទប់ទឹក ជនសង្ស័យ​រូបនេះ ក៏បាន​ដើរ​តាម​ពីក្រោយ​ជាមួយ​កាមេរ៉ា​ត្រៀម​រួចស្រេច​។ ខណៈ​បុរស​នេះ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព នាង​បាន​ស្រែក​ខ្លាំងៗ​ឡើង​ឲ្យ​គេ​ជួយ ហើយ​បុរស​កំហូច​នេះ​ក៏បាន​ព្យាយាម​រត់​ចាកចេញ​។ ប៉ុន្តែ ម្តងនេះ​មិនអាច​រួចខ្លួន​បានឡើយ ដោយ​បុរស​នេះ​ត្រូវ​កម្លាំង​សង្គ្រោះ​ក្នុងស្រុក និង​ប្រជាពលរដ្ឋ តាម​ប្រដេញ​ចាប់ចង​ស្លាបសេក និង​វាយ​ឡើង​ទ្រោម​ខ្លួន មុនពេល​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ​ផងដែរ នាង Po ក៏បានផ្តល់​ដំបូន្មាន​ដល់​ស្ត្រី​ដទៃទៀត ដែល​បាន​ក្លាយជា​ជនរងគ្រោះ​នៅក្នុង​បន្ទប់ទឹក​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ក៏​ដូច​ទីកន្លែង​ផ្សេងៗ​ទៀត គួរ​មក​ធ្វើ​របាយការណ៍​ជាមួយ​ប៉ូលិស ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង ព្រោះ​ជនសង្ស័យ​នឹង​បន្ត​ប្រព្រឹត្ត​ទង្វើ​ដ៏​អាក្រក់​បែបនេះ​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×