Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ជូន​តាម​សំណើរ​! លោកជំទាវ ហ៊ុន ស៊ី​ណាត ចេញ​លិ​ខិ​ត្ត​បកស្រាយ ក្រោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ពុំ​ពេញចិត្ត​រឿង​លោកជំទាវ​ហៅ​ខ្លួន​ឧ​ញ៉ាជ​ជុះ សម្តី​ដូច​ហែកសំពត់​…

spot_img

​នៅលើ​បណ្តាញ​សង្គម​នាពេលនេះ ឃើញថា រឿងរ៉ាវ​ដ៏​ក្តៅគគុក​មួយ​បាន​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង ទាក់ទង​នឹង​ករណី​លោកជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី និង​ជា​អ្នកលក់​ផលិតផល​អន​ឡ​ញា​ដ៏​ល្បីឈ្មោះ ស្រាប់តែ​ត្រូវបាន​ឧកញ៉ា នឹម វណ្ណៈ បានធ្វើការ​ព្រមាន​ឱ្យ​បញ្ឈប់​ជាបន្ទាន់ រាល់​ការនិយាយ​អ្វីៗ​តាមរយៈ​ការ​ឡាយ​លក់​ផលិតផល ដែល​ពាក់ព័ន្ធ​និង​ឈ្មោះ​អ្នកស្រី ពុំ​ដូច្នេះ​ទេ​លិខិត​ផ្លូវច្បាប់​នឹង​រង់ចាំ​ស្វាគមន៍​ហើយ​។​

​ដោយឡែក ជាមួយនឹង​លោកជំទាវ ហ៊ុន ស៊ី​ណាត ឯណេះ​វិញ ក៏​កំពុងតែ​ក្តៅគគុក​ផងដែរ ខណៈដែល​កាលពី​យប់មិញ​នេះ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ អ្នកស្រី អ៊ា​ន សៀវ​ម៉ី បានធ្វើការ​ឡាយ​សុំ​ឲ្យ​លោកជំទាវ ហ៊ុន ស៊ី​ណាត ធ្វើការ​បកស្រាយ ក្រោយពី​ជំទាវ​បានធ្វើការ​រិះគន់​ដាក់​ឲ្យ​ធ្ងន់ធ្ងរៗ​ថា មិន​ស័ក្តិសម​មាន​គោរព​ងារ​ជា​ឧកញ៉ា​សោះឡើយ បន្ទាប់ពី​លោកជំទាវ​តែង​បាន​កត់សម្គាល់ឃើញ​អ្នកស្រី សៀវ​ម៉ី ឡាយ​និយាយ​ប្រើ​នូវ​ពាក្យពេចន៍​ដ៏​អសុរោះ ហាក់​មាន​អំនួត កោងកាច និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ឬ ឧកញ៉ា​ដទៃ​ដែល​គេ​ល្អ​ត្រឹមត្រូវ​។​

​ដើម្បី​ធ្វើតាម​ការស្នើសុំ នៅមុននេះ​បន្តិច ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ នេះ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​បង្ហោះ​លិខិត​បំភ្លឺ និង​ភ្ជាប់​វីដេអូ​ចំនួន​២ និង​ព្រមទាំង​សរសេរ​បញ្ជាក់​ពីលើ​ថា​៖ «​ជម្រាប​ដល់​នាង អ៊ា​ន សៀវ​ម៊ី នាង​ចង់បាន​ការបកស្រាយ​ពេលនេះ​ខ្ញុំ​បកស្រាយ​ឲ្យ​នាង​ប៉ុណ្ណឹង បើ​នាង​នៅ​មិន​អស់ចិត្ត ចាំ​ខ្ញុំ​ឲ្យ​មេធាវី​ខ្ញុំ​បកស្រាយ​ផ្លូវច្បាប់​ឲ្យ​នាង​ស្តាប់​ឲ្យ​កាន់តែច្បាស់​ណា​នាង​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​លោកជំទាវ ហ៊ុន ស៊ី​ណាត ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ និង​ពិតជា​ប្រពៃ​ខ្លាំងណាស់ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ក៏​ជាន់​បន្ថែមថា​៖ «​សូម​គាំទ្រ​អ្នក​មីង​100%, សូម​គាំទ្រ​លិខិត​ឆ្លើយតប​របស់លោក​ជំទាវ​មីង​, ដំ​ដែក​ទាន់​នៅ​ក្តៅ ប្រដៅ​កូនចៅ ទាន់​នៅ​ថ្មី​, ត្រូវ​ចេះ​គោរព​ចាស់ទុំ​ជាធំ ក៏ដូចជា​ប្រកាន់​នូវ​គុណធម៌​ចំពោះ​ចាស់ទុំ លោកជំទាវ​មីង​ជា​មាតា​ដ៏​ល្អ​គំរូ នៅក្នុង​សង្គម​បច្ចុប្បន្ន​, មិនដឹង​ជា​ឧកញ៉ា​ស្អី ឡាយ​វីដេអូ​និយាយ​ពាក្យ​មិន​គា​ប្បី គ្មាន​សីល៍ធម្ម​ក្នុងសង្គម​, គាត់​ធ្វើបុណ្យ​មែន តែ​ធ្វើបុណ្យ​ហើយ ដើរ​តែ​ជេ​គេ ហើយ​មើលងាយ​គេ​មិន​ដល់​គាត់ ចឹ​ង​ធ្វើបុណ្យ​រក​ងាប់​អី សុខចិត្ត​យកបុណ្យ​នឹង​ទៅ​ឲ្យ​អ្នកផ្សេង​ធ្វើទៅ​វា​ល្អ​ជាង​, អ្នក​មីង​បកស្បែក​នាង​ហ្នឹង​ម្តង​ទៅ ព្រោះ​នាង​ហ្នឹង​ព្រហើន​ទៅៗ គ្មាន​គោរព​អ្នកណា​ទេ អាង​លុយ សូម្បី​ចាស់ទុំ​ក៏​នាង​មើលងាយ​ដែរ​, ងា​នេះ​មិន​ស័ក្តិសម​ផ្តល់ជូន​មនុស្ស​អសីលធម៌​យ៉ាងនេះ​សោះ មាន​ងារ​គិតថា​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ឬ​យ៉ាងណា​?»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​




spot_img
×