Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ផង​ទៅ​! ប្អូនប្រុស យឿន ពិសី លើក​ម្រាម​១០​សុំ​បងប្អូន​ជួយ​ប្អូនស្រី​ផង ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ឃើញ​ហើយ​សែន​អាណិត​ណាស់ (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ ម្ចាស់​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក Cambodia’s Got Talent រដូវ​កាល​ទី​១ ប្អូនប្រុស​ពិការភ្នែក យឿន ពិសី បានធ្វើ​សម្រេចចិត្ត​ចេញ​វីដេអូ លើកដៃ​ម្រាមដៃ​១០ ដើម្បី​សុំ​ជំនួយ​ពី​ពុក​ម៉ែ​បងប្អូន​សប្បុរសជន មេត្តាជួយ​ដល់​ប្អូនស្រី​ម្នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ដោយ​បណ្តាល​ឲ្យ​ប្រេះ​ឆ្អឹងត្រគាគ​ចំនួន​៣​កន្លែង ភ្នែក​ខូច​ម្ខាង និង​ផ្ទៃមុខ​គ្របដណ្តប់​ដោយ​ថ្នេរ​ម្ជុល​ដ៏​គួរ​ឲ្យ​អាសូរ​បំផុត ខណៈ​គ្រួសារ​របស់​នាង​មានជីវិត​ខ្វះខាត​ខ្លាំង និង​គ្មាន​លទ្ធភាព​ក្នុងការ​ព្យាបាល​កូនស្រី​ទេ​។​

​ក្នុងនោះ​ផងដែរ ប្អូនប្រុស យឿន ពិសី ក៏បាន​ភ្ជាប់​សារ​ជាមួយ​សំណេរ​រៀបរាប់​លម្អិត​ឲ្យ​ដឹងថា​៖ «​គាត់​បាន​ជួប​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ត្រូវ​ប្រះ​ឆ្អឹងត្រគាក​បី​កន្លែង​ភ្នែក​ខូច​ម្ខាង បាក់ឆ្អឹង​មុខ​ក្រោម​ភ្នែក​អស់​ម្ខាង ធ្មេញ​បាក់​អស់​ទៀត​បងប្អូន​អើយ បាក់​ខ្ទង់ច្រមុះ​បី​កំណាត់ ហើយ​នៅពេលនេះ​គាត់​បានដឹងខ្លួន​ខ្លះ​ហើយ តែ​និយាយបាន​តិចៗ តែ​ស្ដាប់​គាត់​និយាយ​មិន​ច្បាស់​ទេ គាត់​នៅ​ខ្វះខាត​ថវិកា​ច្រើនណាស់ សូម​បងប្អូន​មេត្តាជួយ​ដល់​គាត់​ផង​តាម​សទ្ធា​របស់​បងប្អូន​លេខ​ទូរស័ព្ទ​របស់​ឪពុក​ជនរងគ្រោះ : 089 82 69 15»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×