Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​សិង្ហ​បុរី ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម Michael Tan​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ដែល​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។​

​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ទៅដល់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ឯកឧត្តម​ទាំងពីរ បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី ដែល​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។ បើទោះបី​ជាមាន​ជំងឺ​រាតត្បាត កូ​វីដ -១៩ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នា​ឆ្នាំនេះ មាន​ទំហំ​សរុប​ជិត ៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប្រទេស​សិង្ហ​បុរី​ក៏បាន​បណ្តុះបណ្តាល​មន្ត្រី​កម្ពុ​ជាជាង ១៥.៤០០ នាក់​ក្រោម​កម្មវិធី សហប្រតិបត្តិការ​សិង្ហ​បុរី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – សិង្ហ​បុរី នៅ​រាជធានី​ភ្នំពេញ និង​នៅ​ប្រទេស​សិង្ហ​បុរី​។​

​ឯកឧត្តម​ទាំងពីរ​ក៏បាន​រំលឹក​ឡើងវិញ​នូវ កម្មវិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ Street Art Fest++ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៅ​ខែកុម្ភៈ​ឆ្នាំ ២០២០ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៥៥ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កម្ពុជា ហើយនឹង​បន្ត​ទន្ទឹងរង់ចាំ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​សិង្ហ​បុរី​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Infrastructure Asia)៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×