Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន​៨​នាក់​នៅ​កំពង់ចាម​ដែល​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​គឺ​ទទួលលទ្ធផល​អវិជ្ជមាន​

spot_img

​កំពង់ចាម​៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ ស្រុក​ចំការលើ ព្រៃឈរ ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ​ចំនួន​៨​នាក់​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​និង​ដោយ​ប្រយោល ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​គឺ​ទទួលលទ្ធផល​អវិជ្ជមាន​។

​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា យោងតាម​លទ្ធផល​ពី​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ការពិនិត្យ​លើ​សំណាក​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​ស្រុក​ចំការលើ ព្រៃឈរ ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ​ចំនួន​៨​នាក់ ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​គឺ​ទទួលលទ្ធផល​អវិជ្ជមាន​ទាំងអស់​។

លោក​បាន​ឲ្យ​ដឹងថា “​សូម​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​គ្រប់ពេលវេលា​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​យើង​។ ខ្ញុំ សូម​លើកដៃ​ជូនពរ ពុក​ម៉ែ បងប្អូន រួច​ផុតពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ទទួលបាន​សេចក្តីសុខ សេចក្តី ចម្រើន​គ្រប់ៗ​គ្នា​”​។​

​លោក​ថា សូម​បងប្អូន​សាធារណជន​កុំ​មាន​ការយល់ច្រលំ​លើ​ហេតុការណ៍​ដែល​បានកើត​កន្លងមក​។ មកដល់ពេលនេះ​ក្រុមការងារ​ជួរមុខ​កំពុង​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដើម្បី​អនុវត្តតាម​វិធាន​សុខាភិបាល​។

​រដ្ឋបាលខេត្ត​កំពង់ចាម មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ដែល​និយម​ប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម អំពី​ការ​បែកធ្លាយ​នូវ​របាយការណ៍​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ អភិបាលខេត្ត​កំពង់ចាម គោរព​ផ្ញើជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវបានធ្វើ​ការចែករំលែក និង ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​នានា​។ ដើម្បី​ជៀសវាង​នូវ​ការយល់ច្រឡំ ឬ​បកស្រាយ​ខុស​ទាក់ទង​នឹង​ហេតុការណ៍​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​សូម​ធ្វើការ​បំភ្លឺថា ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​២៤-២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មុន​ពេលដែល​ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជា​មាន​កូ​វីដ​-១៩ លើ​អ្នក​ទាំង​០៦​នាក់​នេះ​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល ដែល​បាន​រាយការណ៍​ជូន​មក រដ្ឋបាលខេត្ត​កំពង់ចាម​ថា​អ្នក​ទាំង​៦​នាក់ មាន​វិជ្ជមាន​កូ​វីដ​- ១៩ ហើយ​ពួកគាត់​បានធ្វើ​ដំណើរ​ម​ក​កាន់ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដើម្បី​សួរសុខទុក្ខ​បងប្អូន​កាលពី​ថ្ងៃទី​២៤-២៥ ខែវិច្ឆិកា​កន្លងទៅ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចាត់វិធានការ​បន្ទាន់​ឱ្យ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ស្រុក​ព្រៃឈរ ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​នឹង​អ្នក​ទាំង​០៦​នាក់ ដោយបាន​រកឃើញ ចំនួន ៨​នាក់ និង​យក​ពួកគាត់​មក​ពិនិត្យ​សុខភាព យក​សំណាក និង​បញ្ជូន​អ្នក​ប៉ះពាល់​ទាំង​៨​នាក់​ដែល​មានការ​ប្រឈម​កម្រិត​ខ្ពស់ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២ របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម​។​

​នោះ​មានន័យថា អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៦​នាក់ មិន​បានមក​ខេត្តកំពង់ចាម​ក្នុងពេល​ថ្មីៗ ឬ​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​នោះឡើយ ពោលគឺ​អ្នក​ទាំង​៦​នាក់ បានមក​ខេត្តកំពង់ចាម​តាំងពី​ថ្ងៃទី​២៤ ២៥ ខែវិច្ឆិកា​មកម្ល៉េះ មុន​ពេលដែល​ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១ ៩​លើ​ពួកគាត់​។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​​សង្គម សូមមេត្តា​ជ្រាប និង​សូមកុំ​មានការ​យល់ច្រឡំ ថា​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៦​នាក់​នោះ បានធ្វើ​ដំណើរ​មក​ទឹកដី​ខេត្តកំពង់ចាម​ក្នុងពេល​ថ្មីៗ ឬ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ​នេះឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×