Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត “ថ្លាន់” ថ្លៃ​ (មានរូប ១៥សន្លឹក 2 Video inside)

spot_img

មានតម្លៃណាស់តែមិនមែនជីវិតដែលមានដង្ហើម ថ្លាន់រាប់ពាន់ក្បាលត្រូវបានទន្ទ្រានយកជីវិតក្នុង១ឆ្នាំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សិប្បកម្មបកស្បែកថ្លាន់មានធំជាងគេនៅក្នុងប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេ និងវៀតណាម ដែលបានធ្វើឲ្យអង្គការការពារសត្វ (PETA) បានមានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើព្រៃផ្សៃនេះ។

ស្បែកទាំងនោះគឺដើម្បីយកទៅធ្វើជាសម្ភារៈប្រើប្រាស់ដូចជា អាវ ខោ ស្បែកជើង និងជាទីពេញនិយមបំផុតគឺកាបូប ដែលមានតម្លៃរហូតដល់រាប់សិបម៉ឺនដុល្លារ សម្រាប់កាបូបមនុស្សស្រី១ ដែលដាក់លក់នៅក្នុងហាងរបស់ម៉ាកល្បីៗ ក្នុងខណៈពេលដែលជីវិតថ្លាន់ទាំងនោះត្រូវបានគេចាប់ចេញពីក្នុងព្រៃមក ដូចជាដុំថ្មស្លឹកឈើ។

តើជីវិតសត្វទាំងនេះ វាគ្មានន័យសូម្បីតែបន្តិចទាល់តែសោះ?!

សូម្បីកុំឲ្យមានរឿងឃោរឃៅរបៀបនេះ កើតឡើងនៅក្នុងប្រទេសយើងជាប្រទេសមួយដែលមានតំណាលកកើតពីអម្បូរនាគរាជ៕ ក្ខិណី

រូបប៉ូលិសចាប់ស្បែកពស់ទាំងនេះគឺនៅប្រទេសចិន

spot_img
×