Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ក្នុងនាម​សមាជិក​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE បាន​ចូលរួម “​សន្និបាត​ប្រចាំឆ្នាំ BIE លើក​ទី​១៦៧” នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា ប្រតិភូ​កម្ពុជា​ប្រចាំ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (Cambodia Delegate to the BIE) បាន​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​កម្ពុជា​ចូលរួម “​សន្និបាត​ប្រចាំឆ្នាំ BIE លើក​ទី​១៦៧” ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​នៃ​ដំណើរការ​រៀបចំ​ពិព័រណ៍​អន្តរជាតិ និង​ពិព័រណ៍​ពិភពលោក​កាលពី​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​។​

​កិច្ច​សន្និបាត​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក Jai-chul Choi ប្រធានការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE និង​មានការ​ចូលរួម​តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​ពី លោក Dimitri Kerkentzes អគ្គលេខាធិការ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE ព្រមទាំង​ប្រមុខរដ្ឋ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អង្គទូត និង​មន្ត្រីជាន់ខ្ពស់ ដែលជា​សមាជិក​-​សមាជិកា BIE តំណាងឱ្យ​ប្រទេស​ចំនួន ១៦៩​។​

​អង្គសន្និបាត បានធ្វើការ​ពិនិត្យ និង​ពិភាក្សា​ទៅលើ​របាយការណ៍​ប្រជុំ​ដែលមាន​ភ្ជាប់​ជាមួយ នូវ​សំណើសុំ​ការសម្រេច​ផ្សេងៗ របស់​គណៈកម្មការ​ទាំ​ង​បួន​នៃ​ការិយាល័យ BIE ព្រមទាំង​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិព័រណ៍​អន្តរជាតិ​នានា ជាពិសេស “​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០” ពិព័រណ៍​អន្តរជាតិ “Milan Triennale 2022” នៅ​ប្រទេស​អ៊ីតាលី “​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០២១” នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា “​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០២២” នៅ​ទីក្រុង​អាំ​ស្ទើ​ដាំ ប្រទេស​ហូ​ឡង់ និង “​ពិព័រណ៍​ពិភពលោក​២០២៥ អូ​សា​កា​” ប្រទេស​ជប៉ុន​។​

​លទ្ធផល​សំខាន់ៗ នៃ​សន្និបាត​ប្រចាំឆ្នាំ BIE លើក​ទី​១៦៧ មាន​ដូចខាងក្រោម​៖

– អង្គសន្និបាត បានទទួល​ស្គាល់​ការចុះបញ្ជី​ការ ពិព័រណ៍​ពិភពលោក ២០២៥ (World Expo 2025 Osaka Kansai) នៅ​ប្រទេស​ជប៉ុន ដោយបាន​ប្រគល់​ទង់ជាតិ BIE ជា​តំណាង​ជូន​គណៈប្រតិភូ​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក Sadayuki Sakikibara ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ប៉ារីស​។

– អង្គសន្និបាត បាន​ឯកភាព​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​ការរៀបចំ ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា ពី​ឆ្នាំ​២០២១ ទៅ​កាលបរិច្ឆេទ​ថ្មី (2 October 2023 – 28 March 2024)។

– អង្គសន្និបាត បានអនុម័ត​យល់ព្រម​លើ​ការកែសម្រួល “​បទបញ្ញត្តិ​ទូទៅ (General Regulation) និង​បទបញ្ញត្តិ​ពិសេស (Special Regulations) មួយចំនួន របស់​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​ពិភពលោក និង​អន្តរជាតិ​នានា តាម​ការស្នើសុំ​ពី​គណៈកម្មការ​ទាំង​បួន​នៃ​ការិយាល័យ BIE ។

– អង្គសន្និបាត បានអនុម័ត​យល់ព្រម​លើ​ការកែសម្រួល “​បទបញ្ញត្តិ​ទូទៅ​គំរូ​របស់​ការិយាល័យ BIE ស្តីពី​ការចុះឈ្មោះ និង​ការទទួលស្គាល់​ពិព័រណ៍​អន្តរជាតិ​និង​ពិព័រណ៍​ពិភពលោក​នានា ព្រមទាំង​កិច្ចសន្យា និង​នីតិវិធី​មួយចំនួនទៀត​។

– អង្គសន្និបាត បានទទួល​ស្គាល់ ពិព័រណ៍ Triennale di Milano លើក​ទី​២៣ របស់​ប្រទេស​អ៊ីតាលី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២២ ជា​ពិព័រណ៍​អន្តរជាតិ​ផ្លូវការ​។

– អង្គសន្និបាត បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ទៅលើ​វឌ្ឍនភាព​នៃ​ការរៀបចំ​ពិព័រណ៍​អន្តរជាតិ​នានា ជាពិសេស ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០ ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​ត្រៀមលក្ខណៈ​ចូលរួម​ផងដែរ​។

– អង្គសន្និបាត បាន​ជម្រាប​អង្គប្រជុំ​ថា រហូតមកដល់​ពេលនេះ មាន​បេក្ខជន ០២ គឺ​ប្រទេស​កូរ៉េខាងត្បូង និង ប្រទេស​រុស្សី បានដាក់​ពាក្យស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​នៅ​ឆ្នាំ​២០៣០។

– អង្គសន្និបាត បានប្រកាស​យក ខែមិថុនា ឆ្នាំ​២០២១ (​ជូនដំណឹង​ថ្ងៃ​តាម​ក្រោយ​) សម្រាប់​កិច្ចប្រជុំ​បន្ទាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×