Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា មាន​អង្គការ​សង្គម​ស៊ីវិល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ នៅតែ​ទាមទា​ឱ្យ​ឈប់សម្រាក និង​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ឆ្នូ ដែល​មិន​ខ្វល់ខ្វាយ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍​

spot_img

​ភ្នំពេញ​៖ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា មាន​អង្គការ​សង្គម​ស៊ីវិល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ នៅតែ​ទាមទា​ឱ្យ​ឈប់សម្រាក និង​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០​ឆ្នូ ដែល​មិន​ខ្វល់ខ្វាយ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងរក​វិធីសាស្ត្រ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​ចូលក្នុង​សហគមន៍ ព្រមទាំង​ជួយ​សម្រួល​ដល់​ការលំបាក​ចំពោះ​ប្រជាជន​ក្រីក្រ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ។​

​លោក​ជិន ម៉ា​លីន បាន​ថ្លែង តាមរយៈ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា សូម​បងប្អូន​អ្នកសារព័ត៌មាន​ជួយ​ផ្តាំ​សួរ​ឱ្យ​ផង ៤​សំណួរ សម្រាប់​សង្គម​ស៊ីវិល​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ដែល​នៅតែ​ទាមទារ​ឱ្យ​ឈប់សម្រាក និង​ជួបជុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​៖

១. តើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ ដើរ​ថយក្រោយ ឬ​យ៉ាងណា ប្រសិនបើ​មិនបាន​ឈប់សម្រាក និង​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ មួយថ្ងៃ​នេះ​?

២. តើ​មាន​ប្រទេស​ប្រជាធិបតេយ្យ​ប៉ុន្មាន លើ​ពិភពលោក និង​ជាពិសេស ក្នុង​តំបន់​អាស៊ាន​យើង​នេះ ដែល​គេ​ឈប់សម្រាក និង​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ក្នុង​មួយថ្ងៃ​នេះ​?

៣. ប្រសិនបើ​ការជួបជុំ​របស់​សង្គម​ស៊ីវិល ដែល​បំពាន​វិធានការ​សុវត្ថិភាព របស់​រដ្ឋាភិបាល​នេះ បង្ក​ហានិភ័យ ដល់​សង្គម ពាក់ព័ន្ធ​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 ចូលក្នុង​សហគមន៍ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

៤. ក្នុង​កាលៈទេសៈ​ដ៏​លំបាក ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី COVID-19 នាពេលនេះ តើ​សង្គម​ស៊ីវិល​ទាំងនេះ អាច​រួមគ្នា​ធ្វើ​សកម្មភាព ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 នេះ​ចូលដល់​សហគមន៍ បានដែរ​ឬទេ ជំនួស​ឱ្យ​ការជួប​ជុំគ្នា​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​សង្គម ដើម្បី​ធានាបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រានមានជីវិត​?

​លោកអ្នក​នាំពាក្យ​បានលើកឡើង​ពី​គំនិត​សម្រាប់​ពិចារណា​៖

១. “​សកម្មភាព​ដែល​បម្រើឱ្យ​ប្រយោជន៍​សង្គម និង​មនុស្សជាតិ គឺជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស តែ​ផ្ទុយទៅវិញ​សកម្មភាព ដែល​បង្ក​ហានិភ័យ ដល់​សង្គម​និង​មនុស្សជាតិ មិនមែនជា​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស​នោះទេ តែ​អាចជា​អំពើ​ល្មើសច្បាប់​”​។​

២. “​ផ្អែកលើ​បរិបទ​សង្គម និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ប្រជាជាតិ​កម្ពុជា មិន​ត្រូវការ​ប្រជាធិបតេយ្យ​បែប​អាត្មានិយម ដូច​នៅ​លោកខាងលិច​នោះទេ Individualist Democracy ដែល​យក​ប្រយោជន៍ និង​សិទ្ធិ​បុគ្គល​ជាធំ គឺ​កម្ពុជា​ត្រូវការ​ប្រជាធិបតេយ្យ សមូហភាព និយម​បែប​អាស៊ី Collective Democracy ដែល​យក​ប្រយោជន៍​សមូហភាព និង​ប្រយោជន៍​ជាតិ​រួម​ជាធំ​”៕ ​រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

spot_img
×