Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​អំពី​ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺអេដស៍​

spot_img

​ភ្នំពេញ​៖ ​ឯកឧត្តម​ទេសរដ្ឋមន្ត្ រី​អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​អំពី​ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង​រាលដាល​ជាស​កល ដោយ​ការចូលរួម​ពី​សហគមន៍​បានធ្វើឱ្យ​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​៦២% និង​ការស្លាប់​ដោយសារ​ជំងឺអេដស៍​បាន​ធ្លាក់ចុះ​៥៤%​នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៩​។​

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចពិភាក្សា​តុមូល​លើ​ប្រធានបទ “​ការទាញយក​ប្រយោជន៍​ពី​រចនាសម្ព័ន្ធ​ឆ្លើយតប​នៃ​មេរោគ​អេដស៍ ដើម្បី​ឆ្លើយ​នឹង​ការរើសអើង និង​ផលប៉ះពាល់​សង្គម​-​សេដ្ឋកិច្ច​ដែល​ប្រឈមមុខ​ដោយ​ប្រជាជន​គន្លឹះ និង​អ្នក​ដែល​គេ​ទុក​នៅ​កន្លៀត​ក្នុងអំឡុង​ការឆ្លង​រាលដាល​សកល​មេរោគ​កូ​វីដ​-១៩” ដែល​រៀបចំ​ដោយ​កម្មវិធី​រួម​អង្គការសហប្រជាជាតិ​ស្តីពី​ជំងឺអេដស៍ (UNAIDS) តាម​បណ្តាញ​វីដេអូ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ព្រះអង្គម្ចាស់​ក្ស​ត្រី សោម​សាវា​លី ក្រុម មឿ​ន សុត្ថា​ណា​រិ​នា​ថា (HRH Princess Soamsawali Krom Muen Suddhanarinatha) និង​ការចូលរួម​ពី​លោកស្រី វី​នី ប៊ីយ៉ា​ន​យី​ម៉ា (Mrs Winnie Byanyima) អគ្គនាយក UNAIDS និង​លោក អៀ​ម៉ុ​ន មឺ​ហ្វី (Mr Eamonn Murphy) នាយក​UNAIDS ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​បទ​អន្តរាគមន៍​របស់​ឯក​ឧ​ត្ត​មទេស​រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ស្តីពី ការបើក​ពី​ការបិទទ្វារ ប្រទេស : ចីរភាព វិធីសាស្ត្រ​ផ្តោតលើ​មនុស្ស​ក្នុងការ​ឆ្លើយតប​នឹង​ការឆ្លង​រាលដាល​សកល​មេរោគ​កូ​វីដ​-១៩ ដែល​ទាញយក​ប្រយោជន៍​ពី​មេរៀន​ជា​បទពិសោធន៍​ពី​មេរោគ​អេដស៍ នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​បាងកក និង​តាម​បណ្តាញ​វីដេអូ​។

​មានប្រសាសន៍​ទៅកាន់​កិច្ចប្រជុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​អំពី​ជោគជ័យ​របស់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង​រាលដាល​ជាស​កល​។ ក្នុង​នៅ​ភាពជា​អ្នកដឹកនាំ សេវា​ផ្អែកលើ​ភ័ស្តុតាង និង​ការចូលរួម​ពី​សហគមន៍​បានធ្វើឱ្យ​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​៦២% និង​ការស្លាប់​ដោយសារ​ជំងឺអេដស៍​បាន​ធ្លាក់ចុះ​៥៤%​នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៩​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយ​រួមសហការ​ជាមួយ UNAIDS បានធ្វើការ​វាយតម្លៃ​អំពី​មេរោគ​អេដស៍ និង​ការ​គាំពារ​សង្គម ដើម្បី​រកឱ្យឃើញ​នូវ​របាំង​ដែល​ប្រជាជន​គន្លឹះ​ប្រឈម​ក្នុងការ​ទទួលបាន​សេវា​គាំពារ​សង្គម និង​សេវា​សុខាភិបាល​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​UNAIDS បានធ្វើការ​ជាមួយ​ក្រសួង និង​ដៃគូ​គន្លឹះ​មួយចំនួន​ដើម្បី​ពិនិត្យមើល​សកម្មភាព​ឆ្លើយតប​នឹង​របាំង​ទាំងនោះ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង​ភាពជា​ដៃគូ​ជាមួយ​UNAIDS និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា ជាតិ (UNDP) បានធ្វើ​ការងារ​ជាមួយ​ក្រសួងផែនការ​ដើម្បី​ធានាថា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ​ឱ្យទទួល​បាន​ប័ណ្ណ​ក្រីក្រ និង​បាន​ប្រយោជន៍​ពី​គម្រោង​គាំពារ​សង្គម​។ កិច្ចការ​នេះ​បាន​នាំឱ្យ​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​២៩១០​គ្រួសារ​បានទទួល​អត្ត​សញ្ញាណ​ប័ណ្ណគ្រួសារ​ក្រីក្រ​ក្នុង​ឆ្នាំ​២០១៩​។

​នៅ​ទីបញ្ចប់​នៃ​បទ​អន្តរាគមន៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា នៅក្នុង​បរិបទ​នៃ​ការឆ្លើយតប​នឹង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​ក្នុង​មួយខែ ដែលជា​ថវិកា​សង្គ្រោះបន្ទាន់​ដើម្បី​ជួយ​ដល់​អ្នកក្រ ក្នុងនោះ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ផងដែរ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×