Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក ford មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក ford មួយគ្រឿង​ដល់​ស្តុ​ប​បំបែក​ជា​បួន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារជើង ចំណែកឯ​តៃកុង​ទាំងសងខាង​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០​និង ៤០ នាទី​យប់ ថ្ងៃ​ពុធ​ទី ២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ណត​ព្រី​ត​កែង​នឹង​ផ្លូវ ៤០០៤ ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2V 0010 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​មធ្យម មកដល់​ត្រង់ចំណុច​កើតហេតុ​ស្តុ​ប​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត​ម៉ាក ford មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​2BF 5215 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ជ្រុល​មក​បុក​ចំ​ពី​ខាងមុខ​រថយន្ត​កូរ៉េ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​ក្រឡាប់​ផ្ងារជើង ចំណែកឯ​រថយន្ត​
​បង្ក​វិញ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់​រួច​ក៏​ប្រគល់​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×