Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់​! នៅ​សុខៗ ស្រាប់តែ​ស្ត្រី​អង្គុយ​ខាងក្រោយ យក​ស្ករ​កៅស៊ូ ទៅ​បិទ​ភ្ជាប់​សក់​ស្ត្រី​អង្គុយ​ខាងមុខ តែ​ពេល​ដឹង​ការពិត​ហួសចិត្ត​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង នៅពេលដែល​បានឃើញ​ស្ត្រី​ម្នាក់ បានធ្វើ​រឿង​ដ៏​ចម្លែក​ដោយ​យក​ស្ករ​កៅស៊ូ ស្ករ​គ្រាប់ ទៅ​បិទ​ភ្ជាប់​សក់​ស្ត្រី​ម្នាក់​ដែល​អង្គុយ​កៅអី​ខាងមុខ​ខ្លួន និង​សូម្បី​យក​កន្ត្រៃ​កាត់សក់​ថែម​ទៀតផង ខណៈ​ពួកគេ​កំពុង​ស្ថិតនៅលើ​យន្តហោះ​ដែល​កំពុងធ្វើការ​ហោះហើរ​។​

​ប៉ុន្តែ បើ​តាមរយៈ​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​អ្នកដំណើរ​ម្នាក់​ដែល​អង្គុយ​កៅអី​ខាងមុខ តែងតែ​ទម្លាក់​សក់​របស់​នាង​មក​ខាងក្រោយ​កៅអី​របស់ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​អង្គុយ​ក្រោយ​ផ្ទុះ​កំហឹង ក៏​សម្រេច​ប្រើ​ធម៌​ក្តៅ​ដោយ​ផ្ទាល់ដៃ តាមរយៈ​យក​ស្ករ​កៅស៊ូ​ទៅ​បិទ​ភ្ជាប់​នឹង​សក់​ដ៏​រញ៉េរញ៉ៃ​របស់​ស្ត្រី​នោះ​តែម្តង​។ ហើយ​ខណៈ​ពេលនោះ គេ​ក៏​បានឃើញ​ស្ត្រី​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់ បាន​ដើរ​ឆ្លងកាត់ ក្រឡេកឃើញ​សកម្មភាព​នេះ​ផងដែរ ប៉ុន្តែ នាង​ពុំ​ចាប់អារម្មណ៍​នោះទេ​។​

​ដោយសារតែ​ពុំមាន​ការរំខាន ស្ត្រី​អង្គុយ​ខាងក្រោយ ក៏បាន​បន្តសកម្មភាព​យក​កន្ត្រៃ​ច្រឹប​ចុង​សក់​ជា​បន្តបន្ទាប់ រួច​យក​ស្ករ​គ្រាប់​ទៅ​បិទ​ភ្ជាប់​បន្ថែម និង​ព្រមទាំង​យក​កែវ​កាហ្វេ​ជ្រលក់​កន្លែង​ពូតផ្តុំ​ស្ករ​កៅស៊ូ​ទៀតផង​។ តែ​ទោះ​យ៉ាង​ណ មួយសន្ទុះ​ក្រោយមក ស្ត្រី​អង្គុយ​ខាងមុខ​ហាក់​បានដឹង និង​ងើប​ដើរទៅ​កាន់​បន្ទប់ទឹក​ដោយ​ស្ងប់​កំហឹង បន្ទាប់​អ្នក​ទាំងពីរ​បាន​ប៉ះគ្នា​មួយ​ប្រាវ តាមរយៈ​បោះ​គ្រវែង​សក់​រំលង​កៅអី​ទៅវិញទៅមក​។​

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ស្ត្រី​អ្នកដំណើរ​ទាំងពីរ​បាន​កើតឡើង ត្រូវបាន​គេ​ជឿថា គឺ​ផ្តើមចេញ​បន្ទាប់ពី​ស្ត្រី​អង្គុយ​កៅអី​ខាងមុខ បាន​ព្យាយាម​ទម្លាក់​សក់​ដ៏​វែង​រញ៉េរញ៉ៃ​របស់​នាង រារាំង​ការ​ទស្សនា​ទូរទស្សន៍​របស់​ស្ត្រី​អង្គុយ​ខាងក្រោយ​។​

​យ៉ាងណាមិញ ក្រោយ​វីដេអូ​នៃ​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ ត្រូវបាន​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម Tik Tok កាលពី​ថ្ងៃ​សុក្រ ឃើញថា​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​តែម្តង ដែលមាន​អ្នកទស្សនា​រហូត​រាប់ ១០០ លាន​ដង​។ តែ​យ៉ាងណា មនុស្ស​ជាច្រើន​បាន​ជឿថា វីដេអូ​នេះ​គឺ​គ្រាន់តែ​ជាការ​សម្តែង​ដើម្បី​ទទួល​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×