Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​ដោយ​ប្រើ​រូបភាព ដាក់ចូល​ក្នុង​រថយន្ត​ដឹក​ចេញ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច

spot_img

​ខេត្ត​ព្រះសីហនុ ៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​អំពើចោរកម្ម (​លួច​កាច់​បំបែក​សោក​ម៉ូតូ​) នៅ​ចំណុច​ផ្លូវ​បេតុង​ចូលទៅ​ភូមិ​ថ្មី ស្ថិតនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៣​និង​០០​នាទី ទៀបភ្លឺ​។​

​បន្ទាប់ពី​ទទួលដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ដល់ទី​តាំង​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ឃើញ​ជនសង្ស័យ​០១​នាក់ កំពុង​លើក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ដាក់ចូល​ក្នុង​រថយន្ត​បំ​រ៉ុង​បើក​ចេញ គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​យើង​ភ្លាម ជនសង្ស័យ​បាន​រត់​ថ្មើរជើង​ចូលទៅ​ក្នុងព្រៃ​គេចខ្លួនបាត់ ដោយ​បន្សល់ទុក រថយន្ត ០១​គ្រឿង ម៉ាក​LEXUS RX300 ពណ៌​ប្រផេះ ពាក់​ផ្លាក​លេ​ខៈ ភ្នំពេញ 2AS-2624 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព និង​មាន​ម៉ូតូ​០១​គ្រឿង​ដែល​ជនសង្ស័យ​លួចបាន ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ផ្លាក​លេ​ខៈ ព្រះសីហនុ 1T-5150 នៅក្នុង​រថយន្ត​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នៅក្នុង​រថយន្ត រកឃើញ​កាបូប​លុយ​របស់​ជនសង្ស័យ ហើយ​នៅក្នុង​កាបូប​នោះ​មាន​អត្តសញ្ញាណប័ណ្ណរ​បស់ជនស​ង្ស័​យ ០១​សន្លឹក លេ​ខៈ ០៨០៣៦០២១០ មានឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំ​ណើ​តៈ ០៦-១០-១៩៩២ អាសយដ្ឋាន​ប​ច្ចុ​ប្ប​ន្នៈ ខណ្ឌដូនពេញ សង្កាត់​ផ្សា​ថ្មី​បី ទីក្រុង​ភ្នំពេញ ព្រមទាំង​កាត​ធនាគារ ABA ០១​សន្លឹក ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×