Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សង្គ្រោះ បុក​គ្នា​ជាមួយនឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ស្លាប់​ម្នាក់ ឯ​តៃកុង​រថយន្ត​រត់​បាត់​

spot_img

​ស្រុក​កំពង់​សិលា​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​សង្គ្រោះ​( ឡានពេទ្យ​) ជាមួយនឹង​ម៉ូតូ សណ្តោង​រ៉ឺម៉ក​(​លក់​ផ្កា​) មាន​ទិសដៅ​ស្របគ្នា ព្រះសីហនុ​-​ភ្នំពេញ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ចន្លោះ​គីឡូម៉ែត្រ​១២០.១២១ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា រថយន្ត​សង្គ្រោះ​(​ឡានពេទ្យ​) ពណ៌​ស ផ្លាកលេខ រដ្ឋ ១២-២ ០៩១១ អ្នកបើកបរ​បាន​រត់​គេច​បាត់ ។ ចំណែក​ម៉ូតូ ម៉ាក វេ​វ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ សណ្តោង​រ៉ឺម៉ក​(​លក់​ផ្កា ) បើក​ដោយ​ឈ្មោះ រាម ទូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្នាយ​ពល ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង រងរបួស​ធ្ងន់ បញ្ជូនមក​មណ្ឌល សុខភាព​តក្កវិទ​ដើម្បី​សង្គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ។​

​ដោយឡែក​សាកសព​នៅ​មណ្ឌល​សុខភាព​ភាព​តក្កវិទ រង់ចាំ​ក្រុម​គ្រូ​សារ​មក​ទទួល ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×